ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាចម្រៀងរំភើបចិត្ដខ្លាំង លោក ចាន់ សម័យ ទទួលបានផ្ទះពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន

145

ភ្នំពេញ៖ ក្រោយពីហែលឆ្លងជិវិតដ៏លំបាកដោយជីវភាពខ្វះខាត និងមានជំងឺប្រចាំកាយក្រោមការរស់នៅផ្ទះជួលតោកយ៉ាកនោះ តារាចម្រៀង ចាន់ សម័យទទួលបានផ្ទះវីឡាកូនកាត់មួយខ្នងជាទីជម្រកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន។
​ ក្រោយផ្ទុះរឿងធ្លាក់ខ្លួនឈឺជំងឺរបេងឆ្អឹងខ្នង និងដល់ថ្នាក់ធ្លាក់ខ្លួនសំងំស្ទូចត្រីចិញ្ចឹមជីវិតគ្រួសារ នោះ ម្ចាស់បទ មិនស្រលាញ់អូនមិនបាន លោកចាន់ សម័យ ទទួលបានការជួយជ្រោមជ្រែងពីអ្នកសិល្បៈ និងសប្បុរសជនជាច្រើន។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក៏បានជួយឧបត្ថម្ភ ជាទឹកប្រាក់ និងការលើកទឹកចិត្តដល់តារាចម្រៀងរូបនេះផងដែរ ។

មើលឃើញពីការលំបាកដែលត្រូវរ៉ាវរងជីវភាពរស់នៅផ្ទះជួល និងចិញ្ចឹមកូនប្រុសស្រីដល់៥នាក់ សម្តេចទាំងពីរក៏បានជួយឧបត្ថម្ភទីជម្រកសម្រាប់តារាចម្រៀងរូបនេះផងដែរ ដោយក្នុងនោះលោកឧកញ៉ា ឡេងណាវ៉ាត្រាក៏បានជួយផ្តល់ដីសម្រាប់សាងសង់ផ្ទះ ដែលខណៈពេលនេះតារាចម្រៀងរូបនេះបានទទួលផ្ទះជាផ្លូវការដែលផ្ទះនោះនៅលើផ្ទះដីប្រមាណ៩ គុណ១២ម៉ែត្រនាតំបន់ទួលពង្រខណ្ឌដង្កោផងដែរ ដែលតាមការបញ្ជាក់របស់លោកឧកញ៉ា បានលើកឡើងថាផ្ទះនេះសាងសង់អស់ទឹកប្រាក់ជាង១ម៉ឺនដុល្លារអាមេរិក និងតម្លៃដីគឺប្រមាណជាង៣ម៉ឺនដុល្លារអាមេរិកផងដែរ។
​តារាចម្រៀង ចាន់ សម័យបានបង្ហាញពីអារម្មណ៍រំភើបទាំងមិននឹកស្មានថាជីវិតដែលស្ទើស្លាប់របស់លោកត្រូវបានរស់ឡើងវិញជាមួយនឹងការទទួលបានការសណ្តោសប្រណីរបស់សម្តេចដោយផ្តល់ទីជម្រកសមរម្យសម្រាប់លោក ប្រពន្ធ និងកូនៗបានរស់នៅ។
​ សូមបញ្ជាក់ថា៖ កម្មវិធីប្រគល់ផ្ទះនេះត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី២០ខែឧសភា ឆ្នាំ២០១៩នេះនៅផ្ទះផ្ទាល់ដោយមានការចូលរួមពីសំណាក់ប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា លោកឧកញ៉ា ឡេងណាវ៉ាត្រា លោកចាន់ សម័យ និងក្រុមគ្រួសារផងដែរ៕

អត្ថបទដែលជាប់ទាក់ទង