ទស្សនិជនលង់សម្រស់ កញ្ញា នូណា ពេលតែងខ្លួនសាមញ្ញ មើលយូរៗ ទៅកាន់តែស្រស់ស្អាត
ភ្នំពេញ៖ ស្រីស្អាត នូណា ដែលជាតួសម្តែងឆា្នស់ឆ្នើម ក្នុងរឿង «សិសិររដូវក្នុងបេះដូង» មានឈ្មោះក្នុងរឿងថា កញ្ជនាតូច កាន់តែមានប្រជាប្រិយភាព និងទទួលបានភាពល្បីល្បាញ យ៉ាងខ្លាំងក្នុងស្រទាប់អ្នកសិល្បៈ ។
បើនិយាយពីសម្រស់ខាងក្រៅឆាកវិញកញ្ញា នូណា ពិតជាសម្រស់ស្អាត ធ្វឲ្យទស្សនិជនចាប់អារម្មខ្លាំងមែនទែន ទោះបីជាមិនសូវផាត់មុខក៏ដោយ ក៏រូបសម្រស់នាងនូវតែស្រស់ស្អាត ពិសេសត្រង់ថ្ពាល់ខូចនឹងតែម្តង។
តារាស្រីស្អាតរូបនេះ ពិតជាមានភាពទាក់ទាញខ្លាំងណាស់ ជាមួយការផាត់មុខស្រាល បែបធម្មជាតិ នៅពេលធ្វើដំណើរកំសាន្ត តាមរមណីយ ដ្ឋាន របស់នាង ជាមួយសំលៀកបំពាក់ធម្មតាៗរបស់នាង។
នាពេលកន្លងមក តារាស្រីរាងតូចច្រលឹងរូបនេះ ក៏ធ្លាប់បង្ហើបពីចរឹកពិតរបស់ខ្លួនថា “គឺខ្ញុំរស់នៅបែបមិនខ្វល់ច្រើន នរណាល្អមកក៏ល្អទៅវិញ មិនចេះអែប មិនចេះទ្រ មិនចេះផ្អែម ឃើញម៉េចនិយាយអ៊ីចឹង ត្រូវថាក៏ថា ត្រូវស្ដីក៏ស្ដី ត្រូវពន្យល់ក៏ពន្យល់ តែមិនចូលចិត្តបកស្រាយវែកញែកអោយនរណាយល់ពេកនោះទេ ព្រោះរាល់ថ្ងៃរស់នៅជាមួយការពិត មិនបានសម្ដែង ដូច្នេះគេមើលមកបែបណាក៏វាមិនអី ចិត្តទូលាយ ចិត្តល្អ មាត់អាក្រក់ ចូលចិត្តរាប់ញាតិ ញាតិណាដែលខ្ញុំបើកអោយ ចូលមកក្បែរគឺខ្ញុំស្រលាញ់អស់ពីចិត្តនឹងបេះដូង ព្រោះតែងធ្វើល្អដោយមិនដែលចង់បានផលតបស្នងពីនរណាឡើយសូម្បីតែបន្ទិច តែងជឿលើអំពើល្អ អំពើបុណ្យ ទើបធ្វើអោយខ្លួនរស់នៅបែបមានក្ដីសុខដូចជីវិតរាល់ថ្ងៃនេះ ៕