ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិ​ចិន​២​នាក់បានស្លាប់​ និង ខ្មែរ​ ៣​នាក់​របួសធ្ងន់​ ស្រាល​ ក្នុងករណី​គ្រោះថ្នាក់​ ​រថយន្ត​បុករថយន្តពីក្រោយ

88

បន្ទាយមានជ័យ ៖ ជនជាតិ​ចិន​២​នាក់បានស្លាប់​ និង ខ្មែរ​២​នាក់​របួសធ្ងន់ និងម្នាក់​របួសស្រាល​ ក្នុងករណី​គ្រោះថ្នាក់​ចរាចរបង្កកើត​ឡើង​ ​រថយន្ត​ដឹក​ភ្ញៀវ​ទេសចរពី​ព្រលាន​យន្តហោះ​អន្តរជាតិ​សៀមរាប ​ឆ្ពោះ​ទៅ​ក្រុង​ប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​ ​បើក​ទៅបុក​រថយ​ន្ត​១​គ្រឿង​ទៀត​ដែល​ដឹក​ទូពីក្រោយ​ នៅវេលា​ម៉ោង​៥​​ល្ងាច ​ថ្ងៃ​ទី​២១ ​ខែឧសភា​ ឆ្នាំ​២០១៩ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ចំណុច​ភូមិ​អូរ​ខៃ​ដន ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ។

មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​អូរជ្រៅ​ បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​ឲ្យ​ដឹង​ថា ​នៅមុន​ពេល​កើតហេតុ​នោះ​ មាន​រថយន្ត​ម៉ាក​ឡិច​ស៊ីស​៣៣០ ពាក់​ស្លាក​លេខ​2B-1401 បាត់ដំបង អ្នក​បើក​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ដឹក​ភ្ញៀវ​ជនជាតិ​ចិន ​ពី​ព្រលានយន្តហោះ​សៀមរាប​ មក​ក្រុង​ប៉ោយប៉ែត បើក​ពី​កើត​មក​លិច​ក្នុង​ល្បឿន​លឿន ​លុះ​បើក​មកដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ឡើង​ជែង​រថយន្ត​ផ្សេងទៀត រួច​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ម៉ាក់​ហ៊ី​យ៉ាន់​ដាយ​ ពណ៌ខៀវ​ដឹក​ទូ អ្នក​បើក​មិន​ស្គាល់​អត្តសញ្ញាណ​ពេញទំហឹង​ បណ្តាល​ឲ្យ​រថយន្ត​ឡើង​រួញ​ ហើយ​ក្រឡាប់​នៅ​នឹង​កន្លែង​កើតហេតុ ក្នុង​រថយន្ត​ឡិច​ស៊ីស ក្នុងនោះ​ឃើញ​មាន​ប្រុស​ម្នាក់ ស្ត្រី​ម្នាក់ ជា​ជន​ជាតិ​ចិន​បាន​ស្លាប់ រីឯ​បើក​រថយន្ត​រង​របួសធ្ងន់។
ចំណែក​ខាង​រថយន្ត​ដឹក​ទូ​វិញ អ្នក​បើក​រង​របួស​ស្រាល តែ​ស្ត្រី​ជា​ប្រពន្ធ ដែល​រួម​ដំណើរ​លក់ដូរ បាន​រង​របួស​ធ្ងន់​បាក់ជើង​ម្ខាង​។ មន្ត្រី​នគរបាល​បាន​បន្ត​ទៀត​ថា ​មក​ទល់​ពេលនេះ សមត្ថកិច្ច​បាន​នឹង​កំពុង​ដឹកជញ្ជូន​សព​ទៅ​រក្សាទុក​នៅ​វត្ត​ ​ឯ​អ្នករបួស ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា-ជប៉ុន​មង្គល​បូរី៕

អត្ថបទដែលជាប់ទាក់ទង