ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តប៉ែនដឹកដីបេីកលឿនជ្រុលចង្កូតក្រឡាប់ចាក់ដីទៅលេីរថយន្តអូឌីបណ្ដាលរបួសម្នាក់

94

ភ្នំពេញ : បុរសម្នាក់បេីករថយន្តប៉ែនពាក់ពាក់ស្លាកលេខកណ្ដាល៣A-០៣៣៥បេីកលឿនពេកមកដល់ផ្លូវបំបែកជាបួនមានរថយន្តអូឌីពណ៍សពាក់ស្លាកលេខភ្នំពេញ២AR-០២៨៨ចាប់ហ្វ្រាំងក្រឡាប់ផ្ងារជេីងចាក់ដីខ្សាច់គប់រថយន្តអូឌីនិងបណ្ដាលអោយមានអ្នករបួសអ្នកបេីករថយន្តបង្កហេតុ កាលវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ ២០១៩នៅចំណុចផ្លូវ៦០ម៉ែត្រកែងផ្លូវ៣០ម៉ែត្រ ស្ថិតនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

បុរសអ្នកបេីករថយន្តបង្កមានឈ្មោះ ឡាក់ សំណាង ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរបេីកបរស្នាក់នៅភូមិទួលស្វាយ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាលបានអោយដឹងថាមុនកេីតហេតុគាត់ដឹកខ្សាច់ពេញរថយន្តបេីកតាមផ្លូវ៦០ម៉ែត្រក្នុងទិសដៅពីជេីងមកត្បូងលុះមកដល់ផ្លូវ៣០ម៉ែត្រក៏មានបុរសអ្នកជិះរថយន្តម៉ាកអូឌីបេីកតាមផ្លូវ៣០ម៉ែត្រក្នុងទិសដៅពីកេីតមកលិចឆ្លងកាត់ទទឹងហេីយក៏ជាន់ហ្វ្រាំងរួចរថយន្តក្រឡាប់ផ្ងារជេីងតែម្ដងនិងរងរបួសដៃខាងឆ្វេងហេីយរថយន្តប៉ែនដែលដឹកដីបានចាក់ដីទៅលេីរថយន្តអូឌីខាងក្រោយបណ្ដាលបែកកញ្ចក់ក្រោយកេីតហេតុបានទូរស័ព្ទហៅថៅកែមកដោះស្រាយ ។

សមត្ថកិច្ចផ្នែកវាស់វែងខណ្ឌបានអោយដឹងថាមានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តប៉ែនដឹកដីបេីកលឿនមកដល់ផ្លូវបំបែកជា៤ក្រឡាប់ហេីយចាក់ដីខ្យាច់ទៅលេីរថយន្តអូឌីបណ្ដាលបែកកញ្ចក់រថយន្តខាងក្រោយនិងដីខ្សាច់ចូលពេញក្នុងរថយន្តក្រោយកេីតហេតុមានបុរសបេីករថយន្តប៉ែនរបួសដៃខាងឆ្វេងបន្តិចនិងមានរថយន្តសង្រ្គោះមណ្ឌលសុខភាពដឹកយកទៅព្យាបាលចំណែករថយន្តបង្កនិងរថយន្តអូឌីធ្វេីការសម្រួលគ្នាមិនត្រូវក៏បានប្រគល់អោយទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកស្នងការរាជធានីភ្នំពេញយកទៅរក្សាទុកជាបណ្ដោះអាសន្នសិន ៕

 

អត្ថបទដែលជាប់ទាក់ទង