ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

53


ភ្នំពេញ ៖ បុរសជាភ្ញៀវចូលរួមមង្គលការម្នាក់ ត្រូវជនសង្ស័យចាប់ឆក់ខ្សែ ក ខណៈចេញទៅនោមនៅទីស្ងាត់ ប៉ុន្តែត្រូវជនរងគ្រោះស្រែកចោរៗ ហើយត្រូវសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗតែម្តង ។

ហេតុការណ៍ចោរឆក់ខ្សែនេះ កើតឡើង កាលពីម៉ោង២១និង៣០នាទីយប់ ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចស្រះទឹកវត្តជ្រោយអំពិល ភូមិជ្រោយអំពិល សង្កាត់ ក្បាលកោះ ខណ្ឌច្បារអំពៅ ។

លោក ម៉ៅ សឿត អធិការរងខណ្ឌច្បារអំពៅ បានអោយដឹងថា ជនសង្ស័យឈ្មោះឌឿន ធូ ភេទ ប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់កញ្ចក់ ស្នាក់នៅភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

ចំណែកជនរងគ្រោះឈ្មោះ សុខ សុផាត ភេទ ប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មេផ្ទះ ស្នាក់នៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

លោកអធិការរងបន្តថា កាលពីថ្ងៃទី ២៤-០៥-២០១៩ ម៉ោង២១និង៣០នាទី ជនរងគ្រោះ បានមកចូលរួមកម្មវិធី អាពាហ៍ពិពាហ៍នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រួចជនរងគ្រោះក៏ដើរទៅបត់ជើងតូច នៅជិតស្រះទឹកក្នុងវត្តជ្រោយអំពិល ស្រាប់តែជនសង្ស័យដើរមកពីក្រោយ ចាប់ដៃជនរងគ្រោះ ពេលនោះជនរងគ្រោះប្រើល្បិតនិយាយថា បើអ្ហែងចង់ស្រួល ចាំខ្ញុំធ្វើឲ្យស្រួល ជនសង្ស័យក៏លែងដៃ រួចជនរងគ្រោះក៏ធាក់ជនសង្ស័យមួយជើង ដួលទៅលើដី បន្ទាប់មកជនសង្ស័យងើបឡើងក៏ឆក់ខ្សែកមាស ទម្ងន់១តម្លឹង ពីកជនរងគ្រោះបានសម្រេច រត់គេចខ្លួន ពេលនោះជនរងគ្រោះស្រែកចោរៗ ក៏ត្រូវបានសមត្ថកិច្ចយើងល្បាតក្បែរនោះជួយអន្តរាគមន៍ឃាត់ខ្លួន បានជនសង្ស័យ រួមនិងវត្ថុតាងខ្សែកមាស បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង