ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្លើងប្រច័ណ្ឌផ្ទុះអាវុធ បណ្ដាលរងរបួសជើងនារីម្នាក់

63


ភ្នំពេញ៖នៅថ្ងៃទី២៨.០៥.២០១៩វេលាម៉ោង១៣ម៉៣០នាទី
កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង
នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានទទួលពត៌មានថាមានករណីផ្ទុះអាវុធបណ្តាលអោយរងរបួសកាលពីថ្ងៃទី២៨.០៥.២០១៩វេលាម៉ោង០២ម៉២០នាទីរំលងអាធ្រាត្រក្នុងក្លឹបលុច្សសារី​ ផ្ទះលេខ​៥៣ផ្លូវ២១៤
ភូមិ៥សង្កាត់​បឹងរាំងខណ្ឌដូនពេញរាជធានីភ្នំពេញ បន្ទាប់ភ្លាមនោះកំលាំងយើងបានចុះដល់មន្ទីរពេទ្យកាល់ម៉ែតជួបជនរងគ្រោះនិងបានធ្វើការបំភ្លឺជាបន្តបន្ទាប់។
ជនរងគ្រោះឈ្មោះនឹម​ លីណា​ ភេទស្រីអាយុ២៩
ឆ្នាំ​ មុខរបរលក់ដូរ​ ទីលំនៅផ្ទះលេខ៥៣​ ផ្លូវ៣៣៨​ សង្កាត់ទួលស្វាយព្រៃទី១ខណ្ឌចំការ
មនរាជធានីភ្នំពេញត្រូវរងរបួសចំភ្លៅខាងស្តាំចំនួន០១គ្រាប់​ កំពុង
សំរាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
ជនសង្ស័យចំនួន០២នាក់ភេទប្រុសអាយុប្រហែល៣០ឆ្នាំ​ ប្រើប្រាស់អាវុធខ្លីមិនស្គាល់ម៉ាកចំនួន០២ដើម(ម្នាក់ដើម) ធ្លាប់ទំនាក់ទំនងដើរលេងស្គាល់គ្នាជាមួយជនរងគ្រោះ។
ករណីផ្ទុះអាវុធ បណ្តាលអោយរងរបួសផ្តើមចេញពីការប្រច័ណ្ឌ។
ចំពោះមុខកំលាំងខណ្ឌ.ប៉ុស្តិ៍កំពុងធ្វើការស្រាវជ្រាវរកជនសង្ស័យដើម្បីឈានដល់ការឃាត់ខ្លួនផ្តន្ទាទោសតាមច្បាប់និងកសាងសំណុំរឿង
តាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង