ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យពីរនាក់ ក្រោយពេល ធ្វើសកម្មភាព ទាក់ឆ្កែ ប៉ះចំសមត្ថកិច្ច កំពុងល្បាត តាមភូមិសាស្រ្ត

196

កណ្តាល៖ នគបាលក្រុងតាខ្មៅ បានឃាត់ខ្លួន ជនសង្ស័យពីរនាក់ក្រោយពេលធ្វើសកម្មភាព ទាក់ឆ្កែ នៅថ្ងៃទី១១ខែឩសភាឆ្នាំ២០១៨ វេលាម៉ោង ១ នៅចំណុចតាម
ផ្លូវបេតុងភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យ ២នាក់៖១.ឈ្មោះសុខ បូរ៉ាន់ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។ ២.ឈ្មោះហាំ សុឃា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) អ្នកទាំង២នាក់ស្នាក់នៅផ្ទះជួល សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យក៖ ម៉ូតូ១គ្រឿងម៉ាក Honda blade ពណ៌ខៀវលាយខ្មៅ ផ្លាកលេខ កណ្តាល1S-4118.សត្វឆ្កែឈ្មោល១ក្បាលងាប់
ពណ៌ត្នោត ទំពក់សម្រាប់ទាក់ឆ្កែ១ ដែកថ្នាំងអំពៅប្រវែង ៣៤សង់ទៅន៉ែត្រ១ (ទុកសម្រាប់វ៉ៃឆ្កែ) ការ៉ុងសម្រាប់ច្រកឆ្កែ១។

នគរបាលក្រុងតាខ្មៅ បានបញ្ជាក់ពីសភាព នៃរឿងហេតុនេះថាកាលពីវេលាកើតហេតុខាងលើ កម្លាំងនគរបាលក្រុងតាខ្មៅ បានចេញល្បាត បានជួបជនល្មើស២នាក់ កំពុងធ្វើសកម្មភាពយកទំពក់ទាក់ឆ្កែ ពេលនោះ កម្លាំងសមត្ថកិច្ចព្រម
ទាំងប្រជាពលរដ្ឋ នៅជិតនោះ បានដេញចាប់ឃាត់ខ្លួន បានតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនល្មើសបានឆ្លើយ សារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព ទាក់ឆ្កែរបស់ម្ចាស់គេ ប្រាកដមែន ដោយធ្លាប់ធ្វើសកម្មភាព ៣ដងរួចមកហើយ ចំពោះករណីនេះ សមត្ថកិច្ចបន្ត ចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង