ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីអ្នកយកព័ត៌មាន ឈ្លោះជាមួយមន្រ្តីគយ, រដ្ឋមន្រ្តីព័ត៌មានថា តាមច្បាប់អាជ្ញាធរអាចប្តឹងបានពីការប្រមាថមន្ត្រី ដែលកំពុងបំពេញការងារ

64


កំពត៖ វីដេអូដែលកំពុងល្បី និងមានការចែករំលែកតគ្នាពេញបណ្ដាញសង្គម កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ករណីទំនាស់មួយបានកើតឡើង ស្ទើរតែផ្ទុះទៅជាហិង្សាធ្ងន់ធ្ងរ ទៅហើយ រវាងអ្នកយកព័ត៌មានមួយក្រុមប្រមាណជាង ១០នាក់មិនទាន់ដឹងថា ស្ថិតនៅអង្គភាពណានោះទេ និងមន្ដ្រីគយប្រចាំនៅប៉ុស្ដិ៍នោះតែម្ដង ពាក់ព័ន្ធទៅនឹងការយកព័ត៌មានពីការដឹកទំនិញឆ្លងកាត់ស្ថិតនៅបរិវេណប៉ុស្ដិ៍គយព្រែកចាក ព្រំប្រទល់កម្ពុជា-វៀតណាម ក្នុងខេត្តកំពត ក្រោយពីមេប៉ុស្ដិ៍ព្រែកចាក បានដកហូតទូរស័ព្ទអ្នកយកព័ត៌មាន។

យ៉ាងណាមិញពាក់ព័ន្ធករណីនេះរដ្ឋមន្ដ្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ថា តាមច្បាប់មន្ដ្រីអាជ្ញាធរអាចប្ដឹងទៅលើអ្នកកាសែតទាំងនោះ ពាក់ព័ន្ធទៅនឹងការប្រមាថ ខណៈដែលពួកគេកំពុងបំពេញភារកិច្ចការងារក្នុងដែលសមត្ថកិច្ចរបស់ខ្លួន។

ដោយឡែកខាងប្រធានការិយាល័យគយ និងរដ្ឋាករខេត្តកំពត លោក ហេង សំបូរ ថាអង្គភាពរបស់លោក បាននិងកំពុងពិចារណា ពិភាក្សាជាមួយមេធាវីរបស់ខ្លួន ដើម្បីដាក់ពាក្យបណ្ដឹងទៅលើអ្នកយកព័ត៌មានទាំងនេះ ទៅកាន់សាលាដំបូងខេត្តកំពតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង