ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្ចាស់ដេកយ៉ាងស្កប់ស្កល់ ចោរគាស់ទូរយកមាស អស់ជាង៣គីឡូក្រាម នៅស្រុកសំរោង

67


តាកែវ៖គ្រឿងមាសជាង៣គីឡូក្រាមត្រូវចោរ១ក្រុមយកដោយសុវត្តិភាពក្រោយពីធ្វើសកម្មភាពកាត់ចំរឹងបង្អូតផ្ទះចូលទៅគាស់ទម្លុះទូរទុកមាសនិងលុយ ។ សមត្ថកិច្ចនគរបាលស្រុកសំរោងបានដឹងថា រហូតដល់ថ្ងៃទី 30 ខែឧសភានេះ សមត្ថកិច្ចកំពុងតែស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ក្នុងការតាមចាប់ក្រុមចោរលួចគាស់ទូមាសនេះ គឺដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ប៉ុន្តែទោះយ៉ាងណា សមត្ថកិច្ចពុំបានបញ្ជាក់ពីពន្លឺ ឬដាន របស់អត្តសញ្ញាណជនសង្ស័យទាំងនោះ នៅឡើយទេ។

ហេតុការណ៍នេះត្រូវបានដឹងឡើង នាវេលាម៉ោងជាង៥ភ្លឺ ដែលសកម្មភាពក្រុមចោរ ធ្វើឡើងនៅម៉ោងជា១រំលងអធ្រាត្រ ថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៩ ចំណុចភូមិស្វាយទង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។

ម្ចាស់ផ្ទះឈ្មោះនាង ឈាង ភេទប្រុសអាយុ៥៥ឆ្នាំ មុខរបរលក់មាសនិងប្តូរប្រាក់ បានប្រាប់សមត្តកិច្ចឲ្យដឹងថា គ្រឿងមាសគ្រប់ប្រភេទ បានបាត់បង់ចំនួន៣,៥គីឡូក្រាម។

បើតាមកាម៉ាសុវត្តិភាពបញ្ជាក់ថា ក្រុមចោរចូលមកធ្វើសកម្មភា ពវេលាម៉ោង១និង២០នាទី ថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៩ ដោយចាប់កាត់ចំរឹងបង្អូតផ្ទះ ហើយចូលទៅទម្លុះទូរទុកមាសនិងលុយ ក្នុងផ្ទះយកអស់គ្រឿងមាសចំនួនជាង៣គីឡូក្រាម ខណៈម្ចាស់ផ្ទះកំពុងដេកលង់លក់ ដោយពុំដឹងខ្លួនអ្វីសោះ៕

អត្ថបទដែលជាប់ទាក់ទង