ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាសម្ដែង លីន លីលី ទៅសមុទ្រលើកនេះ បង្ហាញសម្រស់គួរឱ្យស្រលាញ់តែមិនសុិចស៊ីខ្លាំង

169

ភ្នំពេញ៖ តារាសម្តែងសិចស៊ីកញ្ញា លីន លីលី បង្ហាញសកម្ម ភាពថ្មីលេងបញ្ចេញតិចៗទេលើឆ្នេរសមុទ្រសោះ តែបើមើលរាងវិញឡើងកប់ម៉ងចង់ខ្លាំងជាងតារាម៉ូតដែលទៀត ។ ហេៗ ប្រុសៗយើងសូមកុំមើលយូរពេកប្រយ័ត្នលង់ ដេកមិនលក់ទៅ។

តារាសម្តែងស្រីពិនលេងតួកម្សត់ លីន លីលី លេងបង្ហោះឱ្យអ្នកគាំទ្រឃើញទិដ្ឋភាពលេងទឹកសមុទ្រនូវរូបថតជាច្រើនសន្លឹកយ៉ាងស្រស់ស្អាត ខណៈរូបនាងពេលនេះមានរូបសម្រស់កាន់តែប្លែងស្អាតជាងមុនៗ ធ្វើឱ្យអ្នកគាំទ្រកាន់តែចាប់ អារ ម្មណ៍ ហើយជាពិសេសប្រុសជាច្រើននាំគ្នា Like ហើយលាន់ មាត់គិតក្នុងចិត្ថា តពិតឱ្យគួរស្រលាញ់ចង់តែសុំស្រលាញ់ Lin Lyly ។

ចំពោះតារាស្រីរូបនេះ ត្រូវបានអ្នកគាំទ្រចូលចិត្តហើយពោលថា លីន លីលី គ្រាន់តែស្លៀកពាក់ទៅមាត់សមុទ្រ ខេត្តព្រះសីហនុ លេងសុភាពៗអញ្ចឹងសោះ ក៏ស្រស់ស្អាត និង មើលទៅសិចស៊ីគួរឱ្យស្រលាញ់បែបមនុស្សពេញវ័យ។

កញ្ញា លីន លីលី បានបញ្ជាក់ឲ្យដឹង កាលពីល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ថា រូបថតទាំងនេះ គ្រាន់ថតលេងកម្សាន្តមាត់សមុទ្រប៉ុណ្ណោះ មិនមែនមានបំណងចង់បញ្ចេញអ្វី ឬ បង្ហាញរូបសិចស៊ីអ្វីទេ។ព្រោះនាងលើកនេះចង់ដើរលេងមាត់សមុទ្រជាមួយប៉ាម៉ាក់និងបងប្អូនម្តង ហើយចេះតែថតលេងៗទៅ។ កញ្ញាបានបញ្ជាក់ថា នាងមិនចង់សិចស៊ីខ្លាំង ឬ ពាក់ប៊ីគីន បញ្ចេញសាច់ខ្លាំងឡើយ ព្រោះខ្លាចម៉ាក់ស្តីឱ្យ និងជាពិសេសមហាជនរិះគន់នាងរឿងសិចស៊ីនោះ។

សូមបញ្ជាក់ថា៖ តារាសម្តែងកញ្ញា លីន លីលី នៅលើបណ្តាញសង្គមហ្វេសប៊ុក មានអ្នកគាំទ្រ ជាច្រើនតែងតែតាមដានសកម្មភាព និង រូបសម្រស់របស់នាង ។ ជាពិសេសបុរសដែលគាំទ្រនិងតាមចូលចិត្តរូបនាងមិនចេះតិចឡើយ ខណៈនាងបានប្រឡូកក្នុងវិស័យប្រមាណជាង៣ឆ្នាំមកហើយ ៕

អត្ថបទដែលជាប់ទាក់ទង