ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ យក្សស្រែកទារយុត្តិធម៌

243

នេះជាលើកដំបូងហើយដែលយក្សស្រែកទាមទារយុត្តិធម៌បន្ទាប់ពីមានការចោទប្រកាន់ពីតាៗច្រៀងចាប៉ីថា យក្សស៊ីដំរីមួយម៉ាត់មួយផ្លូនៗ ហើយបើស៊ីប៉ះចំអាស្ដៗវាជល់គ្នាក្នុងពោះយក្សមួយថ្ងៃឯណោះ ។
យក្សស្រែកបែបនេះដោយសារតែក្រុមអភិរក្សសត្វព្រៃបានបង្ហាញពីការហិនហោច និង ឈានទៅបាត់បង់ សត្វព្រៃដោយសារតែការបរបាញ់ និងតម្រូវការរបស់មនុស្សដើម្បីយកមកប៉ូវ ។ យក្សស្រែកទន្ទ្រាំជើងថាពួកគេរាល់
ថ្ងៃស៊ីបាយតែជាមួយសៀង បើថ្ងៃណាគ្រាន់បើទៅបានសៀងឆាលាយជាមួយសាច់ជ្រូក ឬ សំណកខ្លាញ់ជ្រូក ពេល ខ្លះ បាយជាមួយពងទាចៀនក្បែរៗឆាកសម្ដែងទៅទៀត ។
យក្សជិះតែម៉ូតូប៉ុណ្ណោះមានលុយឯណាទៅទិញសត្វព្រៃស៊ី ។ ឃើញយក្សមុខអាក្រក់ចេះតែចោទយក្សហ្មង
ពិសេសតាៗចាប៉ីចោទយក្សធ្ងន់ៗ ជាងគេអ្ហ៊ើយចំជាកំសត់ណាស់ បើបានសាច់គោស៊ីក៏មិនហ៊ានទិញអាលេខ ១ផងបែរ
ឃាមកចោទយក្សថាស៊ីសត្វព្រៃ ។
តាមពិតអ្នកស៊ីសត្វព្រៃគឺពួកជិះឡានទំនើបៗ មានអ្នកការពារនិងអ្នកដែលធ្វើការជាសត្វព្រៃផងក៏មានដែរ ។
សូមឈប់ចោទយក្ស មេត្តាផ្ដល់យុត្តិធម៌ឲ្យយក្សផង ទេបើយក្សបានស៊ីដែរទៅមិនសូវតូចចិត្តទេ ព្រោះគ្មានយក្សណា
ដែលក្រដូចយក្សល្ខោនពួកខ្ញុំឡើយ ។
បើនៅតែចោទបែបនេះយក្សនឹងប្ដឹងទៅព្រះឥន្ទ្រាធិរាជឲ្យជួយ រកយុត្តិធម៌ឲ្យហើយ ព្រោះបើមិនដូច្នោះទេខូចពូជយក្សអស់ហើយ ។

អត្ថបទដែលជាប់ទាក់ទង