ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចវែកមុខ ជនសង្ស័យដែលសម្លាប់ក្មេង 2 នាក់

105


ខេត្តព្រះសីហនុ៖ ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនដែលជាប់សង្ស័យក្នុងអំពើឃាតកម្មសម្លាប់ក្មេងប្រុស ស្រី២នាក់បងប្អូន នៅឃុំបិតត្រាងស្រុកព្រៃនប់ កាលពីម្សិលមិញ ត្រូវបានសមត្ថកិច្ចវែកមុខឃើញជាបណ្តោះអាសន្នហើយ ដែលបច្ចុប្បន្នជននេះកំពុងរត់គេចខ្លួន។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា ជនជាប់សង្ស័យរូបនេះឈ្មោះ ឈឹម វិចិត្រ ភេទប្រុសអាយុប្រហែល៣០ឆ្នាំ និងប្រកាសរកកិច្ចសហការ ពីសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ឬ អ្នកប្រទះឃើញជនជាប់សង្សយ័រូបនេះនៅកន្លែងណាមួយ ដើម្បីនាំខ្លួនមកសាកសួរបន្ថែម។
សូមបញ្ជាក់ថា ល្ងាចថ្ងៃទី២៩ឧសភា មានអំពើឃាតកម្មកើតឡើង ត្រង់ចំណុច ភូមិគគី ឃុំបិតត្រាំង ស្រុកព្រែនប់ ខេត្តព្រះសីហនុ ដែលគេដាក់ការសង្សយ័ថាជាករណីរំលោភសម្លាប់ បង្កឡើងដោយជនល្មើសមិនទាន់ស្គាល់ អត្តសញ្ញាណ បណ្តាលអោយក្មេងប្រុស ស្រី២នាក់បងប្អូនបង្កើត រងគ្រោះរហូតដល់ស្លាប់ទាំងពីរនាក់ ក្នុងនោះក្មេងរងគ្រោះ
ទី១-ឈ្មោះ ផា សុខលី ភេទប្រុស អាយុ២ឆ្នាំកន្លះ (ស្លាប់)នៅកន្លែងកើតហេតុ ទី២-ឈ្មោះ ផា ស្រីល័ក្ខ ភេទស្រី អាយុ១០ឆ្នាំ ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ៕

អត្ថបទដែលជាប់ទាក់ទង