ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល រៀបចំឯកសារប្តឹងទៅសាលាដំបូងរាជធានី-ខេត្ដ ចំពោះអ្នកដែលប្រកបអាជីវកម្មព្យាបាលជំងឺ និងដើរចាក់ថ្នាំខុសច្បាប់ និងឈានដល់បាត់បង់ជីវិតប្រជាពលរដ្ឋ

71

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសឲ្យ មន្ទីរសុខាភិបាល គ្រប់រាជធានី ខេត្ដ ចាត់ចែងតាមផ្លូវច្បាប់ ដើម្បីរៀបចំឯកសារ គតិយុត្តប្ដឹងទៅសាលាដំបូងរាជធានី-ខេត្ដ ចំពោះអ្នកដែលប្រកបអាជីវកម្មព្យាបាលជំងឺ និងដើរចាក់ថ្នាំខុសច្បាប់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជាប្រយោជន៍ អាយុជីវិតរបស់ប្រជាពលរដ្ឋ។

យោងតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួង សុខាភិបាល ដែលផ្សព្វផ្សាយជាសាធារណៈនាថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០១៩ បានឲ្យដឹងថា ការប្រកាសនេះ ខណៈ ដែល ក្រសួងសង្កេតឃើញថា នៅមានអ្នកប្រកបអាជីវកម្មព្យាបាលជំងឺ និងដើរចាក់ថ្នាំខុសច្បាប់ បណ្ដាលឲ្យខាតបង់ថវិកា ប៉ះពាល់ សុខភាព និងឈានដល់បាត់បង់ជីវិតប្រជាពលរដ្ឋទៀតផង។
ក្នុងករណីនេះ ដើម្បីឈានទៅលុបបំបាត់ទាំងស្រុងនូវសេវាសុខាភិបាលខុសច្បាប់ ក្រសួង សុខាភិបាល បានស្នើអោយថ្នាក់ដឹកនាំនៅតាម មន្ទីរសុខាភិបាលគ្រប់រាជធានីខេត្ដចាត់ចែងតាមផ្លូវច្បាប់ ដើម្បីរៀបចំឯកសារ គតិយុត្ដិប្ដឹងទៅសាលាដំបូងរាជធានី-ខេត្ដ ចំពោះអ្នកដែលប្រកបអាជីវកម្មព្យាបាលជំងឺ និងដើរចាក់ថ្នាំខុសច្បាប់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង