ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ផឹកស៊ីក្នុងហាងខារ៉ាអូខេ B-Gold កើតជម្លោះយកកាំភ្លើងខ្លីបាញ់ផ្អើលហាង

68

កណ្តាល៖ នគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា មានករណីបុរសម្នាក់ បានប្រើប្រាស់អាវុធខ្លីខុសច្បាប់ ផ្ទុះអាវុធ បាញ់៤គ្រាប់ បណ្ដាលឲ្យខូចខាតរបស់របរ និងសម្ភារៈមួយចំនួន បន្ទាប់ពីពួកគេ ជាច្រើននាក់អ្នក បានចូលផឹកស៊ីច្រៀងខារ៉ាអូខេ នៅហាងB Gold ហើយកើតមានការឈ្លោះគ្នា។
ហេតុការណ៍នេះកើតឡើងថ្ងៃទី០២មិថុនា២០១៩ វេលាម៉ោង២០.៣០នាទី នៅចំណុចហាងខារ៉ាអូខេ B-Gold ភូមិព្រែករាំង សង្កាត់កំពង់ សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

នគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យ០១នាក់៖ ឈ្មោះ សាន សុច ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ យោធា ទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្ត  កណ្តាល បានរត់គេចខ្លួនបាត់ពី កន្លែងកើតហេតុ។ វត្ថុតាងចាប់យក៖ ស្រោមកាំភ្លើងពណ៌ខ្មៅចំនួន០១ សោម៉ូតូ១ចង្កោម(កូនសោម៉ូតូ១កូនសោរថយន្ត១ តេឡេរថយន្ត១)។ គ្រាប់កាំភ្លើងខ្លី ម៉ាកឡុកចំនួន០៤ បាញ់ផ្ទុះ អស់៣គ្រាប់ (លេខA-USA 9MM-LUGER) ។

នៅវេលានិងទីកន្លែងកើតហេតុដូចខាងលើជនសង្ស័យខាងលើបានជិះម៉ូតូc125ពណ៌ខ្មៅ ស៊េរី២០១៩ ចូលផឹកស៊ីច្រៀងខារ៉ាអូខេ នៅហាងB Gold បន្ទប់លេខ888, ជាមួយមិត្តភក្ត្រ ប្រុស០២នាក់ទៀត មិនស្គាល់ឈ្មោះ។ បន្ទាប់មកក៏បានឈ្លោះប្រកែកគ្នា ហើយឃើញជនសង្ស័យដើរចេញ មកក្រៅហាងចាក់កែបម៉ូតូ យកកាំភ្លើងខ្លីម៉ាកឡុកពណ៌ខ្មៅ យក
ដើរចូលទៅបាញ់ក្នុងហាងចំនួន០៤គ្រាប់ ហើយផ្ទុះ០៣គ្រាប់ ហើយស្រែកថា អញឈ្មោះ អាសុច អាណាខ្លាំងចេញមកអញ បាញ់ឲ្យងាប់។ រួចហើយជិះម៉ូតូតាមផ្លូវ១១៥ទៅទិសខាងលិច រួចបាញ់ឡើងលើ០១គ្រាប់ទៀត ហើយ គេចខ្លួនបាត់ទៅ។
ករណីនេះសមត្ថកិច្ច កំពុងស្រាវជ្រាវ ដើម្បីកសាងសំណុំរឿង បន្តចាត់ការ តាមនីតិវិធី  ៕


អត្ថបទដែលជាប់ទាក់ទង