ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយកដ្ឋានពន្ធដារ ប្រកាសឲ្យម្ចាស់យានយន្ត ទៅបង់ពន្ធ

296

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹង ស្ដីពីការប្រមូលពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ 2019។

អគ្គនាយកពន្ធដារ បានជូនដំណឹង ដល់ម្ចាស់យានយន្តគ្រប់ប្រភេទថា ការប្រមូលពន្ធលើមធ្យោបាយ ដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ 2019 នឹងត្រូវដាក់ឲ្យអនុវត្តចាប់ពីថ្ងៃទី 1 ខែមិថុនារហូតដល់ថ្ងៃទី 30 ខែវិច្ឆិកាឆ្នាំ 2019។

ទូរសព្ទសម្រាប់ការបង់ពន្ធក្នុងឆ្នាំ 2019 នេះម្ចាស់យានយន្តគ្រប់ប្រភេទ ត្រូវដាក់លិខិតប្រកាស និងបង់ពន្ធនៅសាខាពន្ធដារខេត្ត ខណ្ឌ ឬនៅធនាគារកាណាឌីយ៉ា ឬនៅធនាគារអេស៊ីលីដា ឬនៅធនាគារវឌ្ឍនៈ ឬនៅធនាគារកម្ពុជាសាធារណៈ ឬនៅធនាគារអេអ៊ែនហ្សឹតរ៉ូយ៉ាល់ ឬនៅតាមធនាគារ ដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសផងដែរថា ចាប់ពីថ្ងៃទី 1 ខែមករាឆ្នាំ 2020 តទៅ អគ្គនាយកដ្ឋានពន្ធដារ សហការជាមួយអាជ្ញាធរមាន សមត្ថកិច្ច ដើម្បីចុះត្រួតពិនិត្យការប្រកាសបង់ពន្ធ និងផាកពិន័យ ចំពោះម្ចាស់យានយន្តទាំងឡាយណា ដែលមិនទាន់បានប្រកាសបង់ពន្ធ ក្នុងឆ្នាំកន្លងមក តាមច្បាប់ស្ដីពីសារពើពន្ធជាធរមាន។

អគ្គនាយកដ្ឋានពន្ធដារ មានជំនឿថា ម្ចាស់យានយន្តគ្រប់ប្រភេទ និងរួសរាន់អញ្ជើញ ទៅប្រកាសបង់ពន្ធ តាមទីកន្លែង និងពេលវេលាដូចបានកំណត់៕

អត្ថបទដែលជាប់ទាក់ទង