ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកគួច ចំរើននិងលោកស្រី ផ្តល់សេវាគាំពារសង្គមជូនស្ត្រីមានផ្ទៃពោះនិងកូនអាយុក្រោម២ឆ្នាំនៃគ្រួសារ មានប័ណ្ណសមធម៌

72

កំពង់ចាម៖  ឆ្លើយតបតាមកម្មវិធីដែលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដាក់ឲ្យអនុវត្តន៍កម្មវិធីឧបត្ថម្តជាសាច់ប្រាក់ផ្តល់ជូនស្ត្រីមានផ្ទៃពោះនិងកូនអាយុក្រោម២ឆ្នាំនៃគ្រួសារដែលមានប័ណ្ណសមធម៌ឬប័ណ្ណអាទិភាពគ្រួសារក្រីក្រលោកគួចចំរើនអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមព្រឹកព្រលឹមថ្ងៃនេះបានដឹកនាំមន្ត្រីចុះពិនិត្យការផ្តល់សេវាគាំពារសង្គមលើស្ត្រីមានផ្ទៃពោះនិងកូនតូចៗអាយុក្រោម២ឆ្នាំនៅមណ្ឌលសុខភាពគគរស្រុកកំពង់សៀមខេត្តកំពង់ចាម។

    គួរបញ្ជាក់ផងដែរថាដោយយោងតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ  និងក្រសួងសុខាភិបាលក្នុងការលើកកម្ពស់សុខុមាលភាពមាតានិងទារកព្រមទាំងចូលរួមចំណែកកាត់បន្ថយអត្រាឈឺនិងស្លាប់របស់មាតានិងទារកនិងកង្វះអាហារូបត្ថម្ភរបស់កុមារក្នុងគ្រួសារក្រីក្រចាប់តាំងពីកូនក្នុងផ្ទៃរហូតដល់អាយុ២ឆ្នាំនិងជំរុញការលូតលាស់ទាំងកាយសម្បទានិងបញ្ញាស្មារតីស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល។

   កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកូនអាយុក្រោម២ឆ្នាំនៃគ្រួសារដែលមានប័ណ្ណសមធម៌ឬប័ណ្ណអាទិភាពនឹងអនុវត្តចាប់ពីថ្ងៃទី១ខែមិថុនាឆ្នាំ២០១៩នេះតទៅ។

ដើម្បីឲ្យការអនុវត្តកម្មវិធីនេះដំណើរការដោយរលូនមានប្រសិទ្ធភាពតម្លាភាពនិងគណនេយ្យភាពគឺស្ត្រីក្រីក្រមានផ្ទៃពោះមកទទួលសេវាថែទាំសុខភាពនិងកូនអាយុក្រោម២ឆ្នាំត្រូវមានប័ណ្ណសមធម៌ឬប័ណ្ណអាទិភាព។ហើយការកំណត់អត្តសញ្ញាណស្ត្រីក្រីក្រមានផ្ទៃពោះដើម្បីទទួលបានប័ណ្ណអាទិភាពត្រូវអនុវត្តដូចកម្មវិធីមូលនិធិសមធម៌សម្រាប់ប្រជាពលរដ្ឋក្រីក្រ។ត្រូវអនុញ្ញាតឲ្យមណ្ឌលសុខភាពអាចវាយតម្លៃនិងកំណត់អត្តសញ្ញាណចំពោះស្ត្រីក្រីក្រមានផ្ទៃពោះដើម្បីផ្តល់ជូនប័ណ្ណអាទិភាពដោយអនុវត្តតាមយន្តការនិងឧបករណ៍វាយតម្លៃដូចកម្មវិធីមូលនិធិសមធម៌សម្រាប់ប្រជាពលរដ្ឋក្រីក្រនៅមន្ទីរពេទ្យបង្អែកក្នុងនោះគណៈកម្មការកំណត់អត្តសញ្ញាណស្ត្រីក្រីក្រមានផ្ទៃពោះរបស់មណ្ឌលសុខភាពត្រូវចាត់តាំងដោយប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិដែលមានសមាសភាពយ៉ាងតិច៣រូបដឹកនាំដោយប្រធានមណ្ឌលសុខភាពនិងមន្ត្រីក្រោមឱវាទប័ណ្ណអាទិភាពនិមួយៗរបស់ស្ត្រីក្រីក្រមានផ្ទៃពោះដែលផ្ដល់ដោយមណ្ឌលសុខភាពគឺមានសុពលភាពរហូតដល់កូនមានអាយុ២ឆ្នាំ៕

 

អត្ថបទដែលជាប់ទាក់ទង