ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជាងបាញ់ថ្នាំលើកដែកទីបខ្វះការប្រុងប្រយត្ន័ប៉ះខ្សែកាបភ្លើង ឆ្លងចរន្តឆក់រងរបួសធ្ងន់ម្នាក់ស្រាល២នាក់

143

ភ្នំពេញកម្មករជាងបាញ់ថ្នាំម្នាក់ខណៈដែលធ្វេសប្រហែសខ្វះការប្រុងប្រយត្ន័បានលើកដែកទីបទៅប៉ះនឹងខ្សែកាបភ្លើងដែលមានតង់ស្យុងខ្ពស់បណ្តាលឲ្យឆ្លងចរន្តឆករ់លាកពេញខ្លួនរងរបួសធ្ងន់ចំណែក២នាក់ទៀតរងរបួសស្រាលករណីនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣៥នាទីព្រឹកថ្ងៃទី០៣ខែមិថុនាឆ្នាំ២០១៩ស្ថិតនៅការដ្ឋានសំណង់ចិនមួយកន្លែងស្ថិតនៅក្នុងក្រុមទី១៤តាមផ្លូវ២០០៤ភូមិតាងួន១សង្កាត់កាកាបទី១ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ។

សមត្តកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះឡុងណារិនភេទប្រុសអាយុ២៦ឆ្នាំមុខរបរជាងបាញ់បៀកថ្នាំទើបមកធ្វើការបាន៥ថ្ងៃហើយមានទីលំនៅឃុំចំណាលើស្រុកស្ទោងខេត្តកំពង់ធំ

យោងតាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថាសំណង់ខាងលើជាសំណង់ចិនសាងសង់ក្បែរនឹងខ្សែកាបភ្លើងដែលមានតង់ស្យុងខ្ពស់ហើយនៅវេលាម៉ោងខាងលើខណៈដែលជនរងគ្រោះបានលើកដែកទីបយកឡើងទៅលើចាប់រន្ទាបែជាទៅប៉ះចំនឹងខ្សែកាបទើបបណ្តាលឲ្យឆ្លងចរន្តឆក់កម្មករចំនួន៣នាក់ក្នុងនោះមានម្នាក់រងរបូសនិងស្រាល២នាក់

ក្រោយកើតហេតុជនរងគ្រោះត្រូវបានកម្មករនិងប្រជាពលរដ្ឋជួយលើកជនរងគ្រោះដែលរងរបួសធ្ងន់ម្នាក់ដាក់ចុះដឹកតាមម៉ូតូកង់បីបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកពោធិចិនតុងដើម្បីឲ្យគ្រូពេទ្យជួយសង្គ្រោះអាយុជីវិត

យោងតាមប្រជាពលរដ្ឋបានលើកឡើងថាសំណង់ជនជាតិចិនខាងលើមិនដឹងថាមានច្បាប់ឬអត់ច្បាប់នោះទេសំណង់សង់គៀកជាប់នឹងខ្សែកាបភ្លើងដែលបង្កហារនិភ័យច្រើនប្រឈមគ្រោះថ្នាក់ដល់អាយុជីវិត៕

អត្ថបទដែលជាប់ទាក់ទង