ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិចិន​ បង្កគ្រោះថ្នាក់ចរាចរ ​បើករត់គេចសមត្ថកិច្ច ឆែក​ឃើញគ្រឿងញៀន ជាង១០គីឡូ

110


ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ​បើករថយន្តសេរីទំនើបបង្កគ្រោះថ្នាក់ចរាចរ បុក រ៉ឺម៉កកង់បី ឥណ្ឌាក្រឡាប់​ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ ​បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ផ្ដើមឡើងដោយករណីគ្រោះថ្នាក់ចរាចរ និងឈានដល់ធ្វើការ ឃាត់ឆែកឆេរឃើញគ្រឿងញៀនញៀនដោយចៃដន្យ ​ ជាង១០គីឡូ ​នេះដោយសារតែជនជាតិចិន ធ្វើការបើកបររថយន្តលុច្សស៊ីស RX 350 ស្លាកលេខក្លែងក្លាយ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង​ ០១និង៣០នាទី ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ចំណុច​ស្តុបរោង កុនលុច្ស ស្ថិតតាមបណ្តោយមហាវិថីព្រះនរោត្តម ​កែងផ្លូវលេខ១៥៤ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ​រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើត​ហេតុ គេបាន​ឃើញ​បុរសម្នាក់ និង​ ស្ត្រីម្នាក់បានបើករ៉ឺម៉កកង់បី ​ឥណ្ឌា ពណ៌ក្រហម ​ពាក់ស្លាកលេខ ​ព្រៃវែង ​១M-១៥៧៤ ធ្វើ​ដំណើរ តាមបណ្ដោយមហាវិថីព្រះនរោត្តម ​ទិសដៅពីកើតទៅលិច ​បានឈប់រងចាំស្តុប ខណៈពេល​នោះ ក៏ស្រាប់តែមាន រថយន្តមួយគ្រឿងម៉ាក​ លុច្ស ស៊ីស RX350 ពណ៌ខ្មៅ ពាក់​ស្លាកលេខ ២AW-៤៣៣២ បើកបរដោយបុរសជនជាតិម្នាក់ បាន​ធ្វើដំណើរមកពីក្រោយបុកពេញ​ទំហឹង ​អូសរ៉ឺម៉កកង់បី​ ជាច្រើនម៉ែត្របណ្ដាលឲ្យក្រឡាប់រងរបួសធ្ងន់ ​ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ហើយរថយន្តបង្ក​ បានព្យាយាមបើករត់គេចរហូតដល់ផ្សារតាប៉ាង​ ផ្លូវលេខ១៣៦ ទើបត្រូវបាន​ប្រជាពលរដ្ឋដេញ​ ឃាត់​បានតែម្តង និង វ៉ៃម្នាក់​មួយ​ដៃ​មួយ​ជើង ​ទើបបណ្ដាលឲ្យរងរបួសបែកមាត់៕

អត្ថបទដែលជាប់ទាក់ទង