ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋ ក្នុងខេត្តស្វាយរៀងភាគច្រើន ពេញនិយមចូលចិត្តពិសានំបញ្ចុកសម្លខ្មែរ

75

ស្វាយរៀង៖ ប្រជាពលរដ្ឋនៅខេត្ដស្វាយរៀងភាគច្រើន ចូលចិត្ដពិសារអាហារនំបញ្ចុកសម្លខ្មែរ
។ នំបញ្ចុកជាអាហារមួយបែប​របស់ខ្មែរដែល មានមនុស្សចាស់ក្មេងនិយមហូបស្ទើរតែរាល់ថ្ងៃ ។​ វាជាអាហារមួយប្រភេទមានរសជាតិឆ្ងាញ់ ធ្វើឲ្យពលរដ្ឋខេត្តស្វាយរៀងនាំគ្នាហូបរៀងរាល់ព្រឹក និងក្នុងពិធីបុណ្យទានផ្សេងៗផងដែរ ។

បើតាមអ៊ុំស្រី មាស ចាន់ងី អាយុ ប្រមាណ៥០ឆ្នាំ ដែលកំពុងពិសានំបញ្ចុកបានប្រាប់ដឹងនៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩នេះថា៖ ជារៀងរាល់ព្រឹក ពួកគាត់តែងតែនាំគ្នាហូបនំបញ្ចុក នៅតាមហាងនានា ក្នុងខេត្ត និងតាមបណ្តាស្រុកក្រុងនៃខេត្តស្វាយរៀង ដោយអ្នកខ្លះចូលចិត្តហូបនំបញ្ចុកសម្លខ្មែរ មានក្បាលត្រី និងអ្នកខ្លះទៀត ចូលចិត្តទឹកសម្លការីជាដើម មានល្បោយជាបន្លែជាច្រើនមុខ ដែលនាំឲ្យរសជាតិនំបញ្ចុករឹតតែឈ្ងុយឆ្ងាញ់ ។
លោកស្រីបានឲ្យដឹងថា ការធ្វើនំបញ្ចុកនាពេលបច្ចុប្បន្ននេះ ពុំសូវមានការលំបាកដូចសម័យមុនទេ ដោយគេផលិតដោយម៉ាសុីនប្រើមនុស្សតិច បានផលច្រើន មិនដូចកាលពីមុន ពលរដ្ឋធ្វើនំបញ្ចុកម្តងៗ មានមនុស្សច្រើនទម្រាំបានហូប ហើយនំបញ្ចុកនេះ ពិតជាមានសារសំខាន់ណាស់សម្រាប់ប្រជាជនខ្មែរយើង ដោយនៅក្នុងពិធីបុណ្យទានម្តងៗ គេនិយមយកនំបញ្ចុកធ្វើអាហារសម្រាប់ទទួលភ្ញៀវកិត្តិយស ដោយ មានទាំងទឹកសម្លខ្មែរ និងសម្លការីនំបុ័ងជាដើម ។

យ៉ាងណាក៏ដោយ​ដើម្បីឲ្យប្រជាពលរដ្ឋអស់មន្ទិលសង្ស័យលើករណីនេះ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា នាំគ្នារៀបចំពិធីហូបនំបញ្ចុកទាំងអស់គ្នាតែម្ដង ដើម្បីបង្ហាញអំពីការសាមគ្គីជាតិ មិនមែនជាការបំបែកបំបាក់ជាតិនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង