ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តត្បូងឃ្មុំ សរុបចំនួន ៨៣ គ្រឿង នៅថ្ងៃទី ៤ មិថុនា

91

ក្រសួងសាធារណការនិងដឹកជញ្ជូន នៅថ្ងៃទី៥មិថុនានេះ បានបញ្ជាក់ពីការបន្តត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៅក្នុងខេត្តត្បូងឃ្មុំ ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម និងខេត្តកែប ។

នាថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០១៩ ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តត្បូងឃ្មុំ បានធ្វើការត្រួតពិនិត្យយានយន្តសរុបចំនួន ៨៣ គ្រឿង ក្នុងនោះបានធ្វើការយានគ្មានស្លាកលេខ (០២ គ្រឿង) ផ្ទុកទំនិញខុសបច្ចេកទេស (០១ គ្រឿង) ខ្វះឯកសារ(២៥ គ្រឿង) គ្មានបណ្ណបើកបរ(០៦ គ្រឿង) ប្រើប័ណ្ណបើកបរខុសប្រភេទ(០៤ គ្រឿង)។
ជាមួយគ្នានេះផងដែរ រថយន្តចំនួន ៨៨ គ្រឿងផ្សេងទៀត ត្រូវបានត្រួតពិនិត្យ នៅក្នុងខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម និងខេត្តកែប ហើយក្នុងនោះឃាត់បានរថយន្តចំនួន ១៥ គ្រឿង ត្រូវបានណែនាំ និងឃាត់រួមមាន៖ គ្មានប័ណ្ណបើកបរ(០៣ គ្រឿង) ប្រើប័ណ្ណបើកបរខុសប្រភេទ(០១ គ្រឿង) គ្មានលិខិតអាជីវកម្ម(០៣ គ្រឿង) និងខ្វះឯកសារ (០៨ គ្រឿង)៕

អត្ថបទដែលជាប់ទាក់ទង