ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្នាក់ដឹកនាំគណៈ ចលនាសាសនិកឥស្លាម គណបក្សប្រជាជនកម្ពុជា បន្តយុទ្ធនាការឃោសនារកសម្លេងគាំទ្រពីមហាជន នៅស្រុកឆ្លូង ខេត្តក្រចេះ

147

ក្រចេះ ៖ ថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ លោក អូស្មាន ហាស្សាន់ ប្រធានគណៈចលនាសាសនិកឥស្លាម និង សកម្មជនគណបក្សប្រជាជនជាច្រើននាក់ទៀត ព្រមទាំង
មានការចូលរួមពីបេក្ខជនតំណាងរាស្រ្តខេត្តក្រចេះ បានបន្ដចុះ ជួបសំណេះសំណាល និងឃោសនារកសម្លេងឆ្នោត មកដល់សហគមន៍ខ្មែរឥស្លាម ក្នុងស្រុកឆ្លូង ដោយជួបជាមួយបងប្អូនប្រជាពលរដ្ឋ និងសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងឃុំចំនួន៣សំខាន់ៗ រួមមានឃុំ ខ្សាច់អណ្តែត ឃុំពង្រ និងឃុំព្រែកសាម៉ាន់ ខេត្ដក្រចេះ ។ ពិធីចុះជួបសំណេះសំណាលនេះ បានប្រព្រឹត្ដទៅកាលពីថ្ងៃអង្គារ ១៣រោច ខែបឋមាសាឍ ឆ្នាំចសំរឹទ្ធិ ស័កព.ស២៥៦២ត្រូវនិងថ្ងៃទី១០ កកដ្ដា ឆ្នាំ២០១៨ ។

ថ្លែងទៅកាន់ថ្នាក់ដឹកនាំឥស្លាម សកម្មជន និងតំណាងសមាជិកគណបក្សប្រជាជនកម្ពុជា នៅឯឃុំខ្សាច់អណ្តែត ជាង៥០០នាក់ ដោយបានផ្សព្វផ្សាយគោលនយោបាយសំខាន់ៗ ទាំង១១ចំនុច របស់គណបក្ស ប្រជាជនកម្ពុជា សម្រាប់អាណត្តិទី៦នេះ លោក អូស្មាន ហាស្សាន់ បានសង្កត់ធ្ងន់ទៅលើចំនុចដែលគណបក្សប្រជាជនកម្ពុជា ប្ដេជ្ញាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព និងសន្តិសុខរបស់ជាតិឲ្យរឹងមាំ ស្ថិតស្ថេរឱ្យបានគង់វង្ស ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ដើម្បីឲ្យយើងបានបន្តរួមរស់ ក្រោមម្លប់សន្តិភាព ការអភិវឌ្ឍ លើគ្រប់វិស័យ និងទទួលបាននូវការផ្តល់សិទ្ធិសេរីភាព រស់នៅប្រកបដោយសុខដុមរមនា ក្នុងការប្រតិបត្តិតាមប្រពៃណីសាសនា សូមបងប្អូន បន្តបោះឆ្នោតជូនគណបក្ស ប្រជាជន កម្ពុជា។
នៅឯឃុំពង្រ ដែលបានចុះជួបសំណេះសំណាល ទៅកាន់ ២កន្លែងទៀត គឺភូមិ ត្នោត និង ភូមិពង្រ អ្នកចូលរួមជាង១ពាន់នាក់ លោក អូស្មាន ហាស្សាន់ ក៏បានផ្តាំផ្ញើដល់ សកម្មជនព្រឹទ្ធាចារ្យ និង អ្នកគាំទ្រគណបក្ស ប្រជាជនកម្ពុជា ឲ្យរក្សាគោលជំហរ និងការប្តេជ្ញាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ បងប្អូនជាសមាជិករបស់គណបក្សប្រជាជន ត្រូវបន្ដសហការផ្សព្វផ្សាយជូនដល់អ្នកឯទៀត ឲ្យយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់ នៃការប្រើ សិទ្ធិជាពលរដ្ឋកម្ពុជា ដើម្បីបោះឆ្នោត ជ្រើសរើសមេដឹកនាំ ដែលល្អ ដែលខ្លួនផ្ញើវាសនា មេដឹកនាំនដែលមាន សមត្ថភាព ការពារផលប្រយោជន៏រួម កសាងប្រទេសជាតិ ឲ្យមានសុខសន្តិភាព និងអភិវឌ្ឍន៍ ប្រជាពលរដ្ឋគ្រប់រូបរស់នៅប្រកបដោយសុខដុមរមនា ៕

អត្ថបទដែលជាប់ទាក់ទង