ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិស័យ​ធនាគារ ទេសចរណ៍ និង​កសិកម្ម​គឺជា​វិស័យ​អាទិភាព ​រវាង​កម្ពុជា និង​ម៉ាឡេស៊ី​

167


ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ តំណាង​ឲ្យ​វិស័យ​ឯកជន​ក្នុងស្រុក​ម្នាក់ បបានបញ្ជាក់ឲ្យដឹងនៅថ្ងៃព្រហស្បតិ៏៤កើត ខែជេស្ឋ ឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនិងថ្ងៃទី០៦ មិថុនា ឆ្នាំ២០១៩ ថា ៖ ចាប់​ពីពេលនេះ និង​ថ្ងៃ​អនាគត ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា​និង​ម៉ាឡេស៊ី នឹង​កាន់តែ​ល្អប្រសើរ​បន្ថែម​ទៀត ដោយ​ផ្អែកលើ​វិស័យ​សំខាន់ៗ​ចំនួន​៣ រួមមាន​៖ វិស័យ​ធនាគារ ទេសចរណ៍ និង​វិ ស័យ​កសិកម្ម​។​

​ លោក លូ ម៉េង ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា និង​តំណាង​ឲ្យ​វិស័យ​ឯកជន បានបញ្ជាក់ថា៖ មកដល់ពេលនេះ វិនិយោគិន ក៏ដូចជា​អ្នក​វិនិយោគ​របស់​ម៉ាឡេស៊ី គឺ​ចាប់អារម្មណ៍​ច្រើន​លើ​វិស័យ​ទាំងនេះ ហើយ​ក្រុមហ៊ុន​ផ្សេងៗ​ក៏​ដូចគ្នា​ដែរ ដែល​មក​វិនិយោគ​ជា​បន្តបន្ទាប់​នៅ​កម្ពុជា​។ នេះនេះគឹជាការបញ្ជាក់ឲ្យ ដឹងពី​លោក​លូ ម៉េង ក្នុងឱកាស​អញ្ជើញ​ចូលរួម​ពិធី​ស្រាយ​បួស​នៅ​ស្ថានទូត​ម៉ាឡេស៊ី នៅរាត្រី​ថ្ងៃទី​០៥ មិថុនា ឆ្នាំ​២០១៩​ផងដែរ​។​

​​ លោក អែល​ឌី​ន ហួ​សៃ​នី ប៊ី​ន​ម៉ូត ហា​ស៊ីម (Eldeen Hasaaini Binh Mohd Hashim) ឯកអគ្គរដ្ឋទូត​ថ្មី​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា បបានលើកឡើងថា៖ ក្នុងអាណត្តិ​ របស់លោក ជា​ទូត​នៅ​កម្ពុជា លោក​នឹង​ផ្សព្វផ្សាយ​ពី​សក្ដានុពល​វិនិយោគ​ម៉ាឡេស៊ី​ដល់​វិនិយោគិន​កម្ពុជា​វិញ ដើម្បី​ឲ្យ​វិនិយោគិន​កម្ពុជា អាចដាក់​ទុនវិនិយោគ​នៅ ម៉ាឡេស៊ី ហើយ​វិស័យ​ដែល​វិនិយោគិន​ខ្មែរ​អាចដាក់​ទុនវិនិយោគ​នៅ​ម៉ាឡេស៊ី​បាន​នោះ គឺ​វិស័យ​កសិកម្ម​ដូចគ្នា​ដែរ ដែលមាន​បន្លែ​និង​ផ្លែឈើ ពីព្រោះ​បន្លែ​និង​ផ្លែឈើ​ដែល​ដាំ​ដុះ​នៅ​ទីនោះ​ភាគច្រើន​ជា​បន្លែ​និង​ផ្លែឈើ​សរីរាង្គ ដូច្នេះ​វិនិយោគិន​ខ្មែរ​អាច​វិនិយោគ​ដាំ​ដុះ​នៅ​ម៉ាឡេស៊ី ហើយ​នាំមក​កម្ពុជា​វិញ​បាន​ដូចគ្នា​ដែរ​។
លោក អូស្មាន ហាស្សាន់ បានរំលឹកថា៖ គិត​ចាប់ពី​ឆ្នាំ​១៩៩៤ រហូតដល់​ឆ្នាំ​២០១៨ គម្រោង​វិនិយោគ​របស់​ម៉ាឡេស៊ី​នៅ​កម្ពុជា​ សរុប​ចំនួន ១៣៧​គម្រោង ដែលមាន​ទឹកប្រាក់​វិនិយោគ​សរុប​ចំនួន ២,៧​ពាន់​លាន​ដុល្លារ​អាមេរិក​។ ទន្ទឹមគ្នានេះ ឯកអគ្គរដ្ឋទូត​ថ្មី​រូបនេះ បាន​ប្ដេជ្ញា​ថា​នឹង​ដណ្ដើម​ចំណាត់ថ្នាក់​ជា​អ្នកវិនិយោគ​កំពូល​នៅ​កម្ពុជា​ឡើងវិញ ខណៈ​ប្រទេស​នេះ​បាន​ជាប់​ចំណាត់​កំពូល​ម្ដង​រួចមកហើយ​ក្នុងអំឡុង​ឆ្នាំ​២០០៦មកនោះ ៕ ដោយ៖ សារីទ្ធី

អត្ថបទដែលជាប់ទាក់ទង