ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រៀបចំព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក នៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១

60

​ភ្នំពេញ:កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ ដែលព្រឹត្តិការណ៍នេះកើតឡើងពីការសហការគ្នារវាងក្រសួងទេសចរណ៍កម្ពុជា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា
សហព័ន្ធប្រណាំងកង់អន្តរជាតិ និង សហព័ន្ធកីឡាប្រណាំងកង់កម្ពុជា ។

​ថ្លែងក្នុងសន្និសិទការសែតនាល្ងាចថ្ងៃទី៧មិថុនាលោកវ៉ាត់ ចំរើនអគ្គលេខាថិការគនៈកម្មាធិការជាតិអូឡាំពិក កម្ពុជាមានប្រសាសន៍ថា នេះជាព្រឹត្តិការណ៍កីឡានិងកម្រិតខ្ពស់មួយដែលអ្នកចូលរួមសុទ្ធតែ ជាអ្នកប្រណាំងកង់កម្រិត
អាជីពលើពិភពលោក ។កម្ពុជាទោះបីកម្រិតនៅទាបជាងគេក៏កម្ពុជាមានមួយក្រុមចូលរួមដែរ ។ព្រឹត្តិការណ៍នេះក៏ជា ឱកាសមួយសម្រាប់អ្នកជិះកង់កម្ពុជាអភិវឌ្ឍន៍ខ្លួនដើម្បីត្រៀមស៊ីហ្គេមឆ្នាំ២០២៣ ។

​ព្រឹត្តិការណ៍នេះនឹងមានអ្នកជិះកង់អាជីពមកពីប្រទេសនានាលើពិភពលោកយ៉ាងហោចណាស់ក៏ពី១៩ទៅ២០ប្រទេសដែរ ។ ចំពោះកីឡាករអាចមានពី១០០នាក់ជាងទៅ៣០០នាក់ ។កម្ពុជាមិនទាន់អាចមានលទ្ធភាពទទួលកីឡាករបរទេសឲ្យបានច្រើនលើសនេះបានទេ ។

​លោកនី ផល្លីអគ្គលេខាធិការរងគណៈកម្មាធិការជាតិគ្រប់គ្រង និង អភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាបានធ្វើ ការបង្ហាញថាការប្រកួតដែលធ្វើលើចម្ងាយផ្លូវ៤៦៨គីឡូម៉ែត្រហើយចែកចេញជា៣តំណាក់កាល ។ការប្រណាំងនឹងធ្វើនៅដើមខែមករា២០២០គឺថ្ងៃទី២និងទី៣មករា២០២០ពួកគេត្រូវជួបជុំគ្នាហាត់ត្រៀម និង សម ។

ថ្ងៃទី៤មករាគឺជាការប្រណាំងតំណាក់កាលទី១ដោយចេញដំណើរពីរមណីយដ្ឋានតារាសាគរខេត្តកោះកុងឆ្លង កាត់រង្វង់មូលវិថីសាយ ភូថងឆ្ពោះមកកាន់ទីរួមខេត្តកោះកុងដែលមានចម្ងាយផ្លូវ១៣៩គីឡូម៉ែត្រ ។ ថ្ងៃទី៥មករាគឺជា ការប្រណាំងតំណាក់កាលទី២ចេញដំណើរពីរង្វង់មូលតារាសាគរខេត្តកោះកុងឆ្លងកាត់មកផ្លូវបំបែកស្រែអំបិលឆ្ពោះទៅរង្វង់មូលវាលរេញ និងបន្តទៅកាន់រមណីយដ្ឋានឋានសួគ៌បូកគោខេត្តកមពតដែលមានចម្ងាយផ្លូវ១៧៤គីឡូម៉ែត្រ ។ ថ្ងៃ៦មករាដែលជាការប្រណាំងតំណាក់កាលទី៣ដោយចេញដំណើរពីមុខសាលាខេត្តកែប ឆ្លងកាត់រង្វង់មូលសេះស ឆ្ពោះទៅរង្វង់មូលធុរេនខេត្តកំពត និងបន្តទៅកាន់រង្វង់មូលវាលរេញ ដោយបញ្ចប់នៅរង្វង់មូលតោ២ខេត្តព្រះសីហនុដែល មានចម្ងាយផ្លូវ១៥៥គីឡូម៉ែត្រដោយរួមបញ្ចូលទាំងការជីសជុំវិញខេត្តព្រះសីហនុចំនួន៣ជុំទៀតផង ។

​លោកBruno Bodard អគ្គនាយកក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោកដែលចូលរួមក្នុងសន្និសីទកាសែននេះដែរនោះ បានបញ្ជាក់ថាកាលពីបុណ្យសមុទ្រលើកទី៧នៅខេត្តកោះកុងឆ្នាំ២០១៨លោកបានជួបសំដែងការគួរ សមជាមួយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោរីករាយគាំទ្រឲ្យ កម្ពុជារៀបចំព្រឹត្តិការណ៍ប្រណាំងនេះ ។

​កម្ពុជាប្រណាំងនហគឺជាការប្រណាំងកម្រិតដំបូង ដែលកម្រិតដំបូងនេះកម្ពុជាបានទទួលពិន្ទុពីសហព័ន្ធប្រណាំងកង់អន្តរជាតិ២,២ ។ បើកម្ពុជារៀបចំបានល្អប្រណាំងលើកក្រោយនឹងមានកម្រិតធំជាងនេះ ហើយការប្រណាំងកាន់តែមានច្រើនតំណាក់កាល ។

​លោកវ៉ាត់ ចំរើនបានពន្យល់ថាកីឡាករដែលចូលរួមក្នុងព្រឹត្តិការណ៍នេះគឺបានទទួលពិន្ទុសន្សំពីសហព័ន្ធអន្តរជាតិ ។ការបានទទួលពិន្ទុបែបនេះចំណាត់ថ្នាក់ពិភពលោក(World Ranking)របស់គេនឹងកាន់តែល្អហើយពេលដែលពិន្ទុគេឡើងដល់កម្រិតកំណត់នោះគេអាច ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ធំៗពិសេសប្រកួតកីឡាអូឡាំពិកដោយមិនចាំ បាច់ឆ្លងកាត់ការប្រកួតជម្រុះ ។

​លោកអគ្គលេខាធិការបញ្ចាក់ទៀតថាការប្រណាំងនេះ គណៈកម្មការរៀបចំត្រូវសហការជាមួយស្ថាប័នមានសមត្ថកិច្ចគ្រប់ថ្នាក់ អាជ្ញាធរមូលដ្ឋានព្រោះគេជិះក្នុងកម្រិតពី៤០ទៅ៤៥គីឡូម៉ែត្រក្នុងមួយម៉ោង ។ លោកបនថែមថា
នឹងធ្វើព្រឹត្តិការណ៍នេះក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ។

អត្ថបទដែលជាប់ទាក់ទង