ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនជនបរទេស 2 នាក់ទៅតុលាការ ករណីជួញលិខិតឆ្លងដែនខុសច្បាប់

58


ភ្នំពេញ៖ ជនបរទេសចំនួនពីរនាក់ ដែលពាក់ព័ន្ធនឹងបទល្មើសជួញដូរលិខិតឆ្លងដែនរបស់អ្នកដទៃ ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បញ្ជូនខ្លួនទៅតុលាការ នៅថ្ងៃទី 8 មិថុនានេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានេះនៅថ្ងៃទី 8 ខែមិថុនានេះបានផ្សព្វផ្សាយនៅលើហ្វេសប៊ុក  នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ដោយមានការបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងដោយមានការសម្របសម្រួលពីលោក រៀល សុភិន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយ អធិការដ្ឋាននគរបាលខណ្ឌចំការមន នៃស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធនឹងករណី ឃុបឃិតយកលិខិតឆ្លងដែនជនបរទេសផ្សេងៗទៀត យកទៅជួញដូរ។
ជនសង្ស័យទី១ មានឈ្មោះ Vladymyr Antonevycm ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិអ៊ុយក្រែន និងជនសង្ស័យទី២ មានឈ្មោះ Volodymyr Behal អាយុ៣៥ឆ្នាំ ជាជនជាតិអ៊ុយក្រែនដូចគ្នា។ បច្ចុប្បន្ននាយកដ្ឋានបាន បញ្ជូនជនសង្ស័យនិងសំណុំរឿងទៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង