ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គយ បន្តទទួលពាក្យជ្រើសរើសបុគ្គលិកជំនាញ ជាប់កិច្ចសន្យា ផ្នែកបច្ចេកវិទ្យាព័ត៌មាន ចំនួន២០រូប

135


ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹង ការពន្យារពេលនៃការឈប់ទទួលពាក្យជ្រើសរើសបុគ្គលិក ជាប់កិច្ចសន្យា ផ្នែកបច្ចេកវិទ្យាព័ត៌មាន រហូតដល់ម៉ោង ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨។ សូមបញ្ជាក់ថា អគ្គនាយកដ្ឋានគយ ជ្រើសរើសយកតែបុគ្គលិកចំនួន២០រូបប៉ុណ្ណោះ ខណៈអ្នកដែលបានដាក់ពាក្យ មានចំនួនច្រើន។

យោងតាមសេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ការសម្រេចពន្យារនេះ ដើម្បីបន្តការផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយដល់សាធារណជន និងនិស្សិតបន្ថែមទៀត និងមានពេលវេលាគ្រប់គ្រាន់ ក្នុងការរៀបចំដាក់ពាក្យចូលបម្រើការងារ ។

សូមរំលឹកថា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រកាសជ្រើសរើសបុគ្គលិកជំនាញជាប់កិច្ចសន្យាផ្នែកព័ត៌មានវិទ្យា ដោយកំណត់ឈប់ទទួលពាក្យត្រឹមវេលាម៉ោង ១៥៖៣០នាទីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ប៉ុណ្ណោះ។ ប៉ុន្តែដោយពិនិត្យឃើញការផ្សព្វផ្សាយនេះអាចនឹងមិនទាន់ទូលំទូលាយ ហើយមិនទាន់ជ្រាបដល់សាធារណរជន និងនិស្សិតជាដើមនោះ ទើបសម្រេចពន្យារកាលបរិច្ឆេទនៃការឈប់ទទួលពាក្យរហូតដល់ម៉ោង ១៥៖៣០នាទីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨វិញ។

សូមបញ្ជាក់ថា បុគ្គលិកជំនាញជាប់កិច្ចសន្យាផ្នែកព័ត៌មានវិទ្យា ដែលត្រូវជ្រើសរើសនេះមានចំនួន ២០រូប ដើម្បីយកទៅបម្រើការងារ នៅនាយកដ្ឋានបច្ចេកវិទ្យា នៃអគ្គនាយកដ្ឋានគយ​និងរដ្ឋាករកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង