ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនល្មើសចំនួន៣នាក់ ពាក់ព័ន្ធអំពេីលួចកាច់សោកម៉ូតូ និងកាន់កាប់ ឬដឹកជញ្ជូនអាវុធខ្លី២ដើម ដោយគ្មានការអនុញ្ញាត ត្រូវបញ្ជូនទៅតុលាការ

63

សៀមរាប ៖ ជនល្មើសចំនួន៣នាក់ ពាក់ព័ន្ធករណី អំពេីលួចកាច់សោកម៉ូតូ និងកាន់កាប់ ឬដឹកជញ្ជូនអាវុធខ្លី២ដើម ដោយគ្មានការអនុញ្ញាត ត្រូវបានកម្លាំង កងរាជអាវុធហត្ថខេត្តសៀមរាប បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង នៅថ្ងៃសៅរ៍ ៦កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ ។
កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានឲ្យដឹងថា ករណីទី១ គឺការ (កាច់សោកម៉ូតូ) នៅម៉ោង៤ទៀបភ្លឺ ថ្ងៃទី៨មិថុនា២០១៩ នៅចំណុចភូមិមណ្ឌល់៣ សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប កម្លាំងអាវុធហត្ថក្រុងសៀមរាប បានឃាត់ខ្លួន ជនសង្ស័យចំនួន១នាក់ ភេទប្រុស ដោយចាប់យកវត្ថុតាង ម៉ូតូធុនC១២៥ សេ៑រី២០១៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប1W-7070 , ដែកកាច់សោអក្សរTចំនួន០១ដេីម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង។

ចំណែកករណីទី២ គឺការបង្រ្កាបករណី កាន់កាប់ ឬដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាតនៅវេលាម៉ោង១៤:៣០នាទី ថ្ងៃទី៧មិថុនា២០១៩ នៅចំណុចភូមិមណ្ឌល់៣ សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប ។ កម្លាំងអាវុធហត្ថខេត្ត បានឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ភេទប្រុស ករណីកាន់កាប់ឬ ដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត។
ចាប់យកវត្ថុតាង អាវុធខ្លីK54 គ្មានលេខចំនួន០១ដេីម គ្រាប់ចំនួន៥៩គ្រាប់,បង់ចំនួន០១ ,អាវុធខ្លីម៉ាកឡុក បាញ់គ្រាប់កង់ ចំនួន០១ដេីម, បង់ចំនួន០១។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង៕

អត្ថបទដែលជាប់ទាក់ទង