ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត​និងរថយន្ដ​ បុកគ្នា ឆេះសន្ធោសន្ធៅ ស្លាប់ ១១នាក់ និងរបួស ៤នាក់

61

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ហេតុការណ៍​គ្រោះថ្នាក់​ដ៏រន្ធត់​ មុននេះបន្ដិច​.! នាថ្ងៃទី៨មិថុនា នៅលេីផ្លូវជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ៨៥​.៨៦​ ឃុំត្រែងត្រយឹង​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ រវាង​រថយន្ត​និងរថយន្ដ​ Highlender បណ្តាលឲ្យឆេះ ។

ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ សម សាមួន បានថ្លែងថា ជាបឋមគ្រោះថ្នាក់ចរាចររថយន្ត ៣គ្រឿងបុកគ្នា រហូតផ្ទុះឆេះនោះ បានបណ្តាលឲ្យមនុស្សស្លាប់កើនឡើងចំនួន ១១នាក់ (ស្រីម្នាក់) និងរបួស៤នាក់។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរនេះ បានកើតឡើង ដោយសារតែរថយន្ត HIGHLANDER បើកពីកើតទៅលិច (ភ្នំពេញ-ព្រះសីហនុ) បានវ៉ាជែងស្រាប់តែជ្រុលទៅបុក រថយន្តទេសចរណ៍ ២៤កៅអីមួយគ្រឿងមកពីមុខ រួចក៏ជ្រុលទៅបុករថយន្តកូរ៉េដឹកទំនិញ បណ្តាលឲ្យផ្ទុះឆេះតែម្តង។
បើតាមលោកស្នងការ ជនរងគ្រោះ៦នាក់ ដែលជិះនៅក្នុងរថយន្ត HIGHLANDER បានស្លាប់ទាំងអស់ និង៤នាក់ទៀត នៅក្នុងរថយន្តទេសចរណ៍២៤កៅអី ខណៈ៤នាក់ទៀតរងរបួស។

តាមសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ ឲ្យដឹងជាបឋមថា គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងរវាងរថយន្ត ៣គ្រឿងបុកគ្នា បណ្តាលឲ្យរថយន្ត២គ្រឿងឆាបឆេះ និងមានមនុស្សច្រើននាក់បានស្លាប់នៅនឹងកន្លែង និងមួយចំនួនទៀតរងរបួសធ្ងន់។
នគរបាល បានបញ្ជាក់ពីមូលហេតុ : ដោយាសាររថយន្តម៉ាក់ HIGLANDER វ៉ាជែងបានជ្រុល ទៅបុកជាមួយរថយន្តទេសចរណ៍២៤កៅអីមកពីមុខ រួចជ្រុលទៅបុកនឹងរថយន្តកូរ៉េ០១គ្រឿង បណ្តាលឲឆេះតែម្តង។

នៅពេលនេះកម្លាំងសមត្ថកិច្ច បាននិងកំពុងជួយអន្តរាគមន៍ នៅកន្លែងកើហេតុ៕


អត្ថបទដែលជាប់ទាក់ទង