ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទុះគ្រាប់សល់ពីសម័យសង្គ្រាម នៅផ្ទះទិញលក់អេតចាយ ស្លាប់២នាក់

57


ខេត្តស្វាយរៀង: អាជ្ញាធរមីន បានឲ្យដឹងថា នៅវេលាម៉ោងជាង៩ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីផ្ទុះគ្រាប់សល់ពីសម័យសង្គ្រាម នៅផ្ទះទិញលក់អេតចាយមួយកន្លែង នៅភូមិសំបូរ ឃុំសំបូរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ហេតុការណ៍ផ្ទុះគ្រាប់នេះបានបណ្តាលឲ្យស្លាប់ចំនួន2នាក់ ជីដូន និងចៅប្រុសម្នាក់ដែលមានឈ្មោះដូចខាងក្រោម:

១.ឈ្មោះផង់ សុភី ភេទស្រី អាយុ៦៥ ឆ្នាំ និង ២.ឈ្មោះឃួន បញ្ញា ភេទប្រុស អាយុ ១០ ឆ្នាំ ត្រូវជាចៅ អ្នកទាំងពីរមានទីលំនៅកើតហេតុខាងលើ ។

មូលហេតុយកគ្រាប់បែកក្រសាំង មកដំលក់អេតចាយ បណ្តាលឱ្យផ្ទុះស្លាប់ ទាំងពីរនាក់យាយចៅ៕

អត្ថបទដែលជាប់ទាក់ទង