ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាកសិករខេត្តព្រះវិហារ កំពុងសប្បាយចិត្ត ប្រមូលផលល្ពៅ លក់បានតម្លៃថ្លៃ

220

ព្រះវិហារ៖ ប្រជាកសិករខេត្តព្រះវិហារ កំពុងសប្បាយចិត្ត ប្រមូលផលល្ពៅ លក់បានតម្លៃថ្លៃល្អ និងមានទិន្នផលខ្ពស់។ ក្នុងឆ្នាំ 2019 នេះមានផ្ទៃដីដាំដុះល្ពៅប្រមាណ ជិត 2000ហិកតា នៅទូទាំងខេត្តព្រះវិហារ។

លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ កាលពីថ្ងៃទី 11 ខែមិថុនាបានថ្លែងបញ្ជាក់ នៅលើផេកហ្វេសប៊ុកផ្លូវការរបស់លោកថា តាមសេចក្តីរាយការណ៍ ពីខេត្តព្រះវិហារ បានឲ្យដឹងថា”
ប្រជាកសិករខេត្តព្រះវិហារ កំពុងសប្បាយចិត្ត ប្រមូលផលល្ពៅ លក់បានតម្លៃថ្លៃល្អ និងមានទិន្នផលខ្ពស់។ ក្នុងឆ្នាំ 2019 នេះមានផ្ទៃដីដាំដុះល្ពៅប្រមាណ ជិត 2000ហិកតា នៅទូទាំងខេត្តព្រះវិហារ។ ទិន្នផលមធ្យម ២៥តោនក្នុងមួយហិកតា នៅថ្ងៃទី 11មិថុនា2019 លក់មានតម្លៃ ២៥០០រៀលក្នុងមួយគីឡូក្រាម”៕

អត្ថបទដែលជាប់ទាក់ទង