ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាកំប្លែងវណ្ណ នីឡា នៅតែបដិសេធរឿងចូលរោងការ

139

ភ្នំពេញ៖ កូនស្រីផលិតករទូរទស្សន៍ និងជាតារាកំប្លែង កញ្ញា នីឡា បានធ្វើឲ្យមហាជនចាប់អារម្មណ៍ជាមួយនឹងការបង្ហាញមុខគូស្នេហ៍ថ្មីជាសាធារណៈក្រោយពីបែកបាក់គូស្នេហ៍កូនថៅកែល្ខោនបាសាក់នោះ។ ថ្មីៗនេះគេបានឃើញពីរូបថត តុបតែងខ្លួនបែបមង្គលការហើយត្រូវបានគេចែកចាយបន្តជាមួយនឹងដំណឹងត្រៀមចូលរោងការ ប៉ុន្តែត្រូវបានតារាស្រីរូបនេះច្រានចោល។
​កូនស្រី​សំណព្វចិត្ត​លោក សុវណ្ណ ឬទ្ធី ហៅ​តាវ៉ិចទ័រ កញ្ញា នីឡា បាន​នាំ​អនាគត​ឪពុក​ម្តាយក្មេក​ឲ្យ​មក​ស្គាល់​ផ្ទះ​ខ្លួន ជាផ្លូវការជាការបើកផ្លូវ និងទទួលស្គាល់ពេញលេញ និងកាន់តែធ្វើឲ្យស្នេហានេះកក់ក្តៅ ខណៈ នីឡា ក៏ហៅឪពុកម្តាយខាងប្រុសថាម៉ាក់ប៉ាក្មេកពេញៗមាត់។ កាន់តែពិសេសក្រោយពីពួកគេបានថតរូបសម្រាប់មុនពិធីអាពាហ៍ពិពាហ៍មួយរួមគ្នារហូតអ្នកគាំទ្រថាពួកគេអាចនឹងចូលរោងការឆាប់ៗ។ តាមការបញ្ជាក់របស់តារាស្រីរូបនេះបញ្ជាក់ថា គម្រោងរៀបការពិតជាមានប៉ុន្តែមិនមែនភ្លាមៗទេគឺអាចនៅឆ្នាំក្រោយ ស្របតាមការចង់បានរបស់ចាស់ទុំ និងគូស្នេហ៍ទាំងសងខាង។ នាងថាការជួបជុំនេះគឺជារឿងធម្មតាសម្រាប់គ្រួសារទាំងសងខាង ដើម្បីឲ្យស្គាល់គ្នាកាន់តែស្និទ្ធិស្របពេលដែលមេបាទាំងសងខាងសុទ្ធតែមមាញឹករៀងខ្លួន។
គួរបញ្ជាក់ដែរថាកញ្ញា នីឡា តារាកំប្លែង​ស្រី​វ័យ ១៩ ឆ្នាំ​ដែល​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គូស្នេហ៍​ថ្មី​អស់​រយៈពេល​ជិត ២ ​ឆ្នាំ​នេះ​ និង​ត្រូវ​បាន​ឪពុកម្តាយ​ទាំង​សងខាង​បាន​ដឹងឮ និង​យល់ស្រប​អស់​ហើយ តែ​ក្នុង​ខណៈ​ពេលនេះ​គ្រួសារ​ទាំង ២ ក៏​នៅ​មិន​ទាន់​បាន​គិត​រឿង​ភ្ជាប់ពាក្យ ឬ​មួយ​ក៏​រៀបការ​នោះ​ឡើយ​។ ទំនាក់ទំនងស្នេហ៍ថ្មីនេះគឺក្រោយពីនីឡាបានភ្ជាប់ពាក្យជាមួយកូនប្រុសថៅកែល្ខោនបាក់ដ៏ល្បីល្បាញភី សុគន្ធីគឺ លោកផន រង្សី មានវ័យ២៥ឆ្នាំ កាលពីថ្ងៃទី១៩ ឧសភា ២០១៦ កន្លងទៅ ហើយបានបែកបាក់គ្នាក្នុងអំឡុងឆ្នាំ២០១៨ ។តែ​អ្វី​ដែល​ធ្វើឲ្យ​អ្នក​គ្រប់​គ្នា​ចាប់​អារម្មណ៍​នោះ​គឺ​សាវតារ​គ្រួសារ​ម្ចាស់​ចិត្ត​នាង ដោយ លោក សក្ការៈ ជា​គូស្នេហ៍​ថ្មីរបស់នីឡាគឺជាអ្នកមានមុខមាត់គួរសម ព្រោះឪពុករបស់ខាងប្រុសគឺជាលោក ឡុង ឌីម៉ង់ដែលគេ​ ដឹងថា​ជា​អតីត​ឯកអគ្គរាជទូតនៃសាធារណរដ្ឋកូរ៉េ ចំណែកម្តាយជាអ្នកជំនួញផងដែរ៕

អត្ថបទដែលជាប់ទាក់ទង