ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កញ្ញា នីតា វរវង្សថារឿង និស្ស័យស្នេហ៍នាងមនោរាហ៍ រុញឲ្យនាងសម្តែងតួឆ្នាស់ដល់កម្រិត

139

ភ្នំពេញ៖ ប្រឡូកក្នុងអាជីពសិល្បៈជាច្រើនគួរសម កញ្ញា នីតា វរវង្ស ក្រសោបបានតំណែងជាតួស្រីសំខាន់ៗជាច្រើនក្នុងភាពយន្តហើយក្នុងនោះសម្តែងជាតួកាចឆ្នាស់ឆ្នើមឈ្នានីគឺជាជំនាញ និងអ្វីដែលទស្សនិកជនតែងកោតសរសើរនាងមិនដាច់ពីមាត់ ។ ភាពយន្តភាគថ្មីរឿង និស្ស័យស្នេហ៍នាងមនោរាហ៍ ​ដែលតារាស្រីរូបនេះចូលរួមសម្តែងនោះក៏ត្រូវបាននាងជឿជាក់ខ្លាំងថានឹងអាចទាក់ចិត្តមិត្តអ្នកគាំទ្រខ្លាំង ព្រោះតែកម្រិតនៃការសម្តែងជាតួឆ្នាសឆ្នើមក្នុងសាច់រឿងកាន់តែខ្ពស់ ។
ទើបនឹងបញ្ចប់ការចូលរួមសម្តែងក្នុងភាពយន្តភាគចំនួន២ បន្តបន្ទាប់គឺរឿង និស្ស័យស្នេហ៍នាងមនោរាហ៍ និងរឿង រៃប្តូទ្រនុំ នីតា វរវង្ស ហាក់បញ្ចេញអារម្មណ៍មោទភាពភាពខ្លាំងនឹងស្នាដៃចុងក្រោយនេះ ។ មោទនភាពព្រោះតែភាព យន្តទាំងនេះគឺនាងសម្តែងជាតួអង្គកាចឆ្នាសឆ្នើម ដែលជាតួមួយនាងពេញចិត្តខ្លាំងក្នុងការសម្តែង ។
នាងថាស្ទើរគ្រប់រឿងនាងត្រូវបានផលិតករពេញចិត្តនឹងការសម្តែងបែបនេះ បើទោះបីជាការសម្តែងបែបតួសុភាពក៏នាងអាចសម្តែងបានល្អក៏ដោយ ។ នាងថា ផលិតករ និងទស្សនិកជនដែលគាំទ្រខ្ញុំពេញចិត្តនឹងការសម្តែងរបស់ខ្ញុំបែបតួកាចជាងតួស្លូតទើបមិនចង់ផ្លាស់ប្តូដើម្បីផ្គាប់ចិត្តពួកគាត់ ។
នាងបញ្ជាក់ថា ស្នាដៃថ្មីទាំងនេះនាងពេញចិត្តខ្លាំងពិសេសរឿងដែលត្រៀមចាក់បញ្ចាំងនៅទូរទស្សន៍ភីអិនអិនក្នុងពេលដ៏ខ្លីខាងមុខខណៈជាភាពយន្តបែបបុរាណដែលសម្រិតសម្រាំងក្នុងការផលិតរឿង និស្ស័យស្នេហ៍នាងមនោរាហ៍ មានការចំណាយខ្ពស់ និងជាភាពយន្តបែបបុរាណ ។ នាងថាក្នុងភាពយន្តនាងជាកូនស្រីសេដ្ឋីដែលតាមនិន្ទាជ្រក់ជ្រេញធ្វើបាបតួ​ឯកស្រីនាងមនោរាហ៍ដែលសម្តែងដោយតារាស្រី ស៊ិន យូប៊ីន ។
នាងថារឿងនេះនឹងធ្វើឲ្យទស្សនិកជនស្អប់លើតួអង្គនេះខ្លាំង ប៉ុន្តែនាងសង្ឃឹមថាស្អប់តែក្នុងរឿងប៉ុណ្ណោះ ព្រោះនៅខាងក្រៅនាងជាមនុស្សស្លូតបូតទេ ។
តារាស្រីវ័យ២០ឆ្នាំរូបនេះបញ្ជាក់ថា៖ មានភាពយន្តជាង១០រឿងហើយដែលនាងបានសម្តែងជាតួកាច់ឆ្នាសឆ្នើមហើយភាពយន្តដែលទទួលបានការគាំទ្រច្រើនកន្លងមកគឺរឿង ភ្លើងស្នេហ៍ភ្លើងឬស្សា របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ។
នាងរំពឹងដែរថា សម្រាប់ចុងឆ្នាំ២០១៩នាងនឹង ទទួលបានការងារថ្មីៗ និងគាំទ្រកាន់តែច្រើនពី ទស្សនិកជនតាមរយៈស្នាដៃសម្តែងក្នុងភាព យន្តភាគចំនួន២ចុងក្រោយនេះ៕
ដោយ៖ សារីទ្ធី

អត្ថបទដែលជាប់ទាក់ទង