ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តួឯកស្ត្រីបុព្វេសន្និវាស ចូលក្រាបបង្គុំគាល់សម្តេចម៉ែ

240

(ភ្នំពេញ)៖ តារាភាពយន្តថៃ Miss Ranee CAPEN បាន
ចូលទៅក្រាបថ្វាយបង្គំគាល់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ នៅក្នុងព្រះបរមរាជវាំង។

តួឯកស្រីរឿងបុព្វេសន្និវាសរូបនេះកំពុងទទួលបានការគាំទ្រខ្លាំងទាំងពីរសំណាក់ប្រជាពលរដ្ឋខ្មែរនិងថៃ ហើយវត្តមាននៅកម្ពុជានាពេលនេះ ក្នុងដំណើរមកចូលរួមក្នុងពិធីជួបជុំអ្នកគាំទ្រនៅកម្ពុជាតាមរយៈស្ថានីយទូរទស្សន៍ក្នុងស្រុកមួយ។

បើតាមការផ្សាយរបស់ផេកហ្វេសប៊ុកព្រះបរមរាជវាំង នៅថ្ងៃទី១១កក្កដានេះថា “នាវេលាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូទូរទស្សន៍ PNN និងតារាសម្តែងថៃ កញ្ញា បេឡា ចូលក្រាបថ្វាយបង្គំគាល់ នាព្រះរាជដំណាក់គន្ធបុប្ផា ព្រះបរមរាជវាំង “។

អត្ថបទដែលជាប់ទាក់ទង