ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្លេីងប្រច័ណ្ទ ប្តីចិត្តខ្លាំងប្រេីកាំបិត កាប់ប្រពន្ឋប៉ងសម្លាប់ រួចអារកខ្លួនឯង រហូតស្លាប់

112

បាត់ដំបង៖ ដោយសារភ្លេីងប្រច័ណ្ទប្តីចិត្តខ្លាំង ប្រេីកាំបិតកាប់ប្រពន្ឋប៉ងសម្លាប់ រួចអារកខ្លួនឯងរហូតស្លាប់បាត់បង់ជីវិត នៅសង្កាត់វត្តគរ ក្រុងបាត់ដំបង។

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃ ព្រហស្បតិ ១១ កើត ខែ ជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ ១៧ និង៤០នាទី នៅចំណុចផ្ទះលេខ ១៩៦ ក្រុមទី ១៣ ភូមិដំណាក់​ ហ្លួង សង្កាត់ វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង​បុរសជាជនសង្សយ័និងត្រូវជាប្តីឈ្មោះ រ៉ាត់ ចិត្រា ភេទ ប្រុស អាយុ ២៨ ឆ្នាំ មានទីលំនៅកើត​ហេតុខាងលើ បានប្រើហិង្សាយកកាំបិតកាប់ជា​ច្រេីនកាំបិតទៅលើប្រពន្ធ របស់ខ្លួនឈ្មោះ សុខ លីន អាយុ ២៧ ឆ្នាំ បណ្ដាលអោយរងរបួសធ្ងន់​ធ្ងរហើយត្រូវបានក្រុមគ្រួសារ បញ្ជូនទៅ​ស​ង្រ្គោះ​បន្ទាន់នៅមន្ទីរពេទ្យយោធភូមិភាគទី​៥(​ ពេទ្យ​ព២)។ ក្នុងខណៈពេលនោះ ប្ដីស្មានថាប្រពន្ធរបស់ខ្លួនស្លាប់ ក៏រត់ទៅផ្ទះអ្នកជិតខាង រួចយកកាំបិតអារកសម្លាប់ខ្លួនឯងតែម្ដងទៅ។
​      លោកវរសេនីយ៍ឯក​ ឆាង​ វណ្ណឆៃ​ អធិការ​នគ​រ​​បាលក្រុងបាត់ដំបង​ បានឲ្យដឹងថា​  ប្តីប្រពន្ឋ​មួយគូរនេះ ទេីបវិលត្រឡប់មកពីធ្វេីការនៅប្រទេសថៃ ក្នុងរយៈពេលប៉ុន្មានថ្ងៃមុននេះ ហេីយជារឿយៗ ប្តីរូបនេះតែងតែប្រច័ណ្ឌប្រពន្ឋរបស់ខ្លួន ហួសហេតុ រហូតដល់ថ្ងៃកេីតហេតុខាងលេី ក៏មានជម្លោះពាក្យសម្តីជាមួយគ្នា ហេីយភ្លាម​នោះ ប្តីរូបនេះបានយកកាំបិត កាប់ទៅលេីប្រពន្ឋជា
ច្រេីន​កាំបិត​នៅលេីក្បាល និងដងខ្លួន បណ្តាលឲ្យរងរបួសយ៉ាងធ្នន់ធ្ងរ ដោយយល់ថាប្រពន្ឋខ្លួននឹងស្លាប់ ទេីបប្តីរូបនះ ទៅយកកាំបិតពីអ្នកជិតខាង មកអាករសម្លាប់ខ្លួនឯង នៅក្បែរលំនៅដ្ឋានខាងលេីតែម្តង។
​    លោកឧត្តមសេនីយ៍ត្រី​ ជេត​ វណ្ណនី​ ស្នងការរងផែនការងារព្រហ្មទណ្ឌ បានបញ្ជាក់ថា តាមការសន្និដ្ឋានរបស់ សមត្ថកិច្ចដោយផ្អែកលេីការ បញ្ជាក់ពីក្រុមគ្រួសារជនរងគ្រោះ និងអ្នកជិតខាងករណីខាងលេី ជាករណីឃាតកម្មប៉ុនប៉ងសម្លាប់ប្រពន្ឋ​ រួចធ្វេីអត្តឃាតអារកសម្លាប់ខ្លួនឯង ជាក្រោយ ដែលរឿងនេះ ផ្តេីមឡេីងពីការប្រច័ណ្ទហួសហេតុរបស់ប្តី ឈ្មោះរ៉ាត ចិត្រ្តា៕

អត្ថបទដែលជាប់ទាក់ទង