ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ត្រីវ័យចំណាស់បម្រេីការងារជាយោធា​ នៅក្រសួងការពារជាតិ បាត់ពីផ្ទះមួយយប់​ ប្រទះឃើញស្លាប់ក្នុងប្រឡាយទឹក

61

ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា កាលពីថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៩ វេលាម៉ោង ១៣ . ១០ នាទីរសៀល កម្លាំងជំនាញការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ បានសហការជាមួយ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ដោយមានការចូលរួមពី កម្លាំងអាវុធហត្ថក្រុង និងក្រុមគ្រូពេទ្យខេត្ត បានចុះពិនិត្យសាកសពស្ត្រីម្នាក់ ស្លាប់ក្នុងប្រឡាយទឹក នៅចំណុចកែងផ្លូវលំក្បែរអង្គតែនប៉ុស្តិ៍បាយ័ន្ត ខាងកើតសាលាសង្កាត់ស្ទឹងវែង ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ដោយមិនដឹងមូលហេតុនៃការស្លាប់។

តាមការចុះស្រាវជ្រាវធ្វើកោសល្យវិច្ច័យបានឲ្យដឹងថា សាកសពរងគ្រោះមានឈ្មោះ ឆេង ណារី ភេទស្រី អាយុ ៥១ ឆ្នាំ ជនជតិខ្មែរ ជាមន្ត្រី យោធា ឋានន្តរសក្តិថ្នាក់ អនុសសេនីយ៍ឯក បំរើការងារនៅក្រសួងការពារជាតិ ។
សភាពនៃសព ៖
-មានស្លាកស្នាម នៅក្បាលផ្នែកខាងក្រោយបែក ១ កន្លែង
-ស្នាមបែកគុម្ពត្រចៀក ១ កន្លែង
-ស្នាមជាំមុខខាងឆ្វេងខ្លាំង
-ស្នាមរលាត់ក្រោមចង្ការ ១ កន្លែង។

តាមការសួរបំភ្លឺពីម្តាយក្មេក និងប្តីរបស់សពរងគ្រោះបានឲ្យដឹងថា កាលពីយប់ ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៩ កាលពីវេលាម៉ោងប្រហែល ១០ យប់ ជនរងគ្រោះ បានផឹកស្រាស្រវឹងជោគជាំខ្លាំង ដើរដួលមិនដឹងត្រូវនឹងអ្វីទេ បានដើរតែម្នាក់ឯង ចេញពីផ្ទះរបស់ឈ្មោះ ឃុត ថាន់វិរៈ ដែលត្រូវជាប្អូនថ្លៃ បំរើការងារនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មានទីលំនៅភូមិ-សង្កាត់ជាមួយគ្នា លុះម៉ោងប្រហែល ១១.៣០ នាទីយប់ ទើបខ្លួនជាប្តីឈ្មោះ ភី សុភាព អាយុ ៤០ ឆ្នាំ បានចេញទៅតាម និងសួរនៅផ្ទះម្តាយ នូវតែរកប្រពន្ធមិនឃើញ ក៏ត្រឡប់ទៅផ្ទះវិញ លុះដល់ព្រឹកឡើងម៉ោងប្រហែល ១២ ថ្ងៃត្រង់ បានដើររកប្រពន្ធទៀត ក៏ប្រទះឃើញស្លាប់អណ្តែតក្នុងប្រឡាយទឹក ក៏រាយការជូនសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ។

បច្ចុប្បន្ន ករណីខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវ ៕

អត្ថបទដែលជាប់ទាក់ទង