ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការ ផ្តន្ទាទោសផែង វណ្ណៈ ដាក់ពន្ធនាគាររយៈពេល១ឆ្នាំ ប៉ុន្តែអនុវត្តទោសតែ២ខែ១៥ថ្ងៃ , ថ្ងៃ 18 មិថុនា ផែងវណ្ណៈ មានសេរីភាព

51


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា​ ឆ្នាំ២០១៩នេះ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសលោក ផែង វណ្ណៈ ដាក់ពន្ធនាគាររយៈពេល១ឆ្នាំ ប៉ុន្តែអនុវត្តទោស តែ២ខែ១៥ថ្ងៃ ក្រៅពីនោះត្រូវព្យួរទោស និងសងជំងឺចិត្តទៅឲ្យអង្គភាពព័ត៌មាន Fresh News ចំនួន២០០រៀល និងពិន័យប្រាក់ចូលរដ្ឋចំនួន៦លានរៀល។

តាមការប្រកាសសាលក្រមជនជាប់ចោទ ផែង វណ្ណៈ នឹងត្រូវដោះលែងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩។

កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើសំណុំរឿងជនជាប់ចោទ ផែង វណ្ណៈ ពាក់ព័ន្ធករណីញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ ដោយនៅក្នុងសវនាការសាធារណៈនេះជនជាប់ចោទ ផែង វណ្ណៈ បានប្រកាសថា ខ្លួនពិតមានកំហុសក្នុងការជេរប្រមាថអង្គភាពព័ត៌មាន Fresh News និងត្រៀមធ្វើលិខិតសុំទោសមកកាន់អង្គភាពព័ត៌មាន Fresh News។

នៅក្នុងសវនាការកាលពីថ្ងៃទី១៤​ ខែមិថុនា កន្លងទៅលោកមេធាវី គី តិច មេធាវីការពារសិទ្ធិនិងជាតំណាងឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើសុំឲ្យតុលាការផ្តន្ទាទោសលោក ផែង វណ្ណៈ ទៅតាមច្បាប់ ប៉ុន្តែមិនទាមទារសំណងជំងឺចិត្ត ពីជនជាប់ចោទនោះទេ។

លោក គី តិច បានលើកឡើងយ៉ាងដូច្នេះថា ការបង្ហោះសារ និងរូបភាពប្រៀបធៀបរបស់ជនជាប់ចោទ ពិតជាបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងធ្វើឲ្យមានការយល់ច្រឡំ លើសម្តេចតេជោប្រាកដមែន។ ប៉ុន្តែដោយសារជនជាប់ចោទមានការភ្ញាក់រលឹកទទួលស្គាល់កំហុស និងសុំទោសជាសាធារណៈចំពោះទង្វើរបស់ខ្លួន ដូច្នេះសម្តេចតេជោ មិនបានទាមទារសំណងពីជនជាប់ចោទនោះ៕

អត្ថបទដែលជាប់ទាក់ទង