ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាញ់សម្លាប់អភិបាលក្រុងរងម្នាក់ នៅឯភាគខាងត្បូងប្រទេសហ្វីលីពីន

140

ម៉ានីល៖ ខ្មាន់កាំភ្លើងពីរនាក់ បាញ់សម្លាប់អភិបាលក្រុងរងម្នាក់ នៅឯភាគខាងត្បូងប្រទេសហ្វីលីពីន នេះដោយយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia​ នៅថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨។

​ការបាញ់សម្លាប់អភិបាលរងក្រុងខាងលើនេះម្នាក់ទៀតបានធ្វើឱ្យចំនួនមន្ត្រីមូលដ្ឋានត្រូវបានគេធ្វើឃាតកើនដល់០៤នាក់ ក្នុងរយៈពេលមួយសប្ដាហ៍ ក្នុងនោះរួមមានទាំងមន្ត្រីម្នាក់ដែល លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ និយាយថាអាចមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។

ពាក់ព័ន្ធករណីឃាតកម្មនេះដែរ មេបញ្ជាការប៉ូលិសប្រចាំទីក្រុង Zamboanga លោក Allan Nazaro បានអះអាងថាប៉ូលិសមិនទាន់ អាចកំណត់ពីមូលហេតុនៅពីក្រោយការបាញ់សម្លាប់លោក Al Rashid Mohammad Ali ជាអភិបាលក្រុងរងនៃទីក្រុង Sapa-sapa ស្ថិតនៅក្នុងខេត្ត Tawi-Tawi នៃភាគខាងត្បូងប្រទេសហ្វីលីពីន នៅឡើយទេ។ «យើងកំពុងតែបើកការស៊ើបអង្កេត ពីមូលហេតុនៅពីក្រោយអំពើឃាតកម្មនេះ»។ នេះជាការគូសបញ្ជាក់យ៉ាងខ្លីពីលោក Nazaro។

គួររំលឹកថា រាប់ទាំងលោក Al Rashid អភិបាល និងអភិបាលរងចំនួន១៦នាក់ហើយត្រូវបានសម្លាប់ គិតចាប់តាំងពីលោកឌូតឺតេ ប្រកាសធ្វើសង្រ្គាមប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ក្រោយឡើងកាន់តំណែងជាប្រធានាធិបតីហ្វីលីពីន កាលពីឆ្នាំ២០១៦៕

អត្ថបទដែលជាប់ទាក់ទង