ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាសម្ដែងកញ្ញាទេព កញ្ញា ឡើងផ្ទះថ្មីផ្អើលអ្នកសិល្បៈ ចូលរួមអបអរសាទរ

143

ភ្នំពេញ៖ តារាសម្តែងស្រីស្រស់សោភា កញ្ញា ទេព កញ្ញា បានធ្វើឲ្យមិត្តរួមអាជីពភ្ញាក់ផ្អើលខ្លាំងក្រោយពីតារាស្រីរូបនេះរៀបចំពិធីឡើងផ្ទះថ្មីតម្លៃជាង១០ម៉ឺនដុល្លារអាមេរិក។ ពិធីឡើងផ្ទះថ្មីនាងត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០១៩នេះ នៅគេហដ្ឋានផ្ទាល់នាបុរីហុងឡាយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ក្រោមវត្តមានសិល្បករជាច្រើនចូលរួម។
​ចូលប្រឡូកសិល្បៈមួយរយៈពេលធំជាមួយនឹងស្នាដៃសិល្បៈជាច្រើន ទេព កញ្ញា លេចមុខខ្លាំងនិងការសម្តែងភាពយន្តភាគជាច្រើនបន្តបន្ទាប់ ដែលគេដឹងថា មានការជួយជ្រោមជ្រែងខ្លាំងពីអ្នកនាងព្រំរដ្ឋា ។ទេពកោសល្យ និងរូបសម្រស់ក៏បានជំរុញឲ្យនាងកាន់តែទទួលបានការគាំទ្រពីទស្សនិកជន។ មានការងារប្រាក់ចំណូល តារាស្រី រូបនេះបានសម្រេចក្តីសុបិន្តមួយដោយ មានផ្ទះសមរម្យដែលជាជម្រករួមគ្នាជាមួយឪពុកម្តាយ ហើយក៏មានចំណែកនៃការជួយជ្រោមជ្រែងពីអ្នកមានគុណផងដែរ។ តារាស្រីរូបនេះបានរៀបចំពិធីសូត្រមន្តឡើងផ្ទះថ្មីចាប់តាំងពីព្រឹកថ្ងៃទី១៦ ខែមិថុនានេះនិងបន្តទទួលដែលភាគច្រើនជាអ្នកសិល្បៈ នៅល្ងាចថ្ងៃដដែល។ អ្នកសិល្បៈជាច្រើនបានបង្ហាញវត្តមានរួមជាមួយផលិតករ មិត្តរួមការងារជាច្រើនផងដែរ។
​ សូមបញ្ជាក់ថា៖ កន្លងមកគេតារាសម្តែងស្រីសាច់ខ្ចីរូបនេះ ក៏ធ្លាប់បានចូលរួមកម្មវិធីសប្បុរសធម៌ផ្ទាល់ខ្លួន តាមរយៈការយកថ្ងៃខួបកំណើត រៀបចំការចែកអំណោយដល់ជនទីទលក្រមួយចំនួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង