ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជធានីភ្នំពេញឈ្នះមេដាយ១២គ្រឿង លើប្រភេទកីឡាហែលទឹក

66


ភ្នំពេញ៖នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នៃព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សថ្នាក់ជាតិ (National School Games) ឆ្នាំ២០១៩ មន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញដណ្តើមបានមេដាយ១២គ្រឿង ខណៈមន្ទីរអប់រំកាយ និងកីឡាខេត្តកណ្តាល៦គ្រឿង លើប្រភេទកីឡាហែលទឹកនៅ រាជធានីភ្នំពេញដោយរៀបចំដោយ នាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិត។
ចំពោះមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញដណ្តើមបានមេដាយ៧គ្រឿង ដោយមានមេដាយ៧គ្រឿង មេដាយប្រាក់៤គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង ខណៈមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាល ដណ្តើមបាន៦គ្រឿងក្នុងនោះមេដាយមាស៣គ្រឿង និងមេដាយសំរិទ្ធ៣គ្រឿង។
ចំណែកមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពតប្រជែងបានមេដាយ១១គ្រឿង ក្នុងនោះមេដាយមាស១គ្រឿង មេដាយប្រាក់៦គ្រឿង និងមេដាយសំរិទ្ធ៤គ្រឿង មន្ទីរអប់រំកាយ និងកីឡាខេត្តកំពង់ចាម៧គ្រឿង ក្នុងនោះមេដាយមាស១គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធ៤គ្រឿង។
កីឡាហែលទឹក ធ្វើការប្រកួតនៅអាងហែលទឹកនៃពហុកីឡដ្ឋាន ជាតិមរតកតេជោដោយមាន៥រាជធានី-ខេត្ត ចូលរួមដូចជារាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពត ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំដែល មានកីឡាករ-កីឡាការិនីចំនួន៤០នាក់ ក្នុងនោះកីឡាការិនី២០នាក់ និងគ្រូបង្វឹកគណៈប្រតិភូ១០នាក់ ព្រមទំាងគណៈកម្មការបច្ចេកទេស២៦នាក់៕

អត្ថបទដែលជាប់ទាក់ទង