អ្នកគ្រូពេទ្យមីយ៉ាន់ម៉ាដ៏ស្រស់ស្អាតម្នាក់ ត្រូវដកហូតអាជ្ញាប័ណ្ណ ដោយសារបង្ហោះរូបសិចស៊ី
ភ្នំពេញ៖ អ្នកគ្រូពេទ្យជនជាតិមីយ៉ាន់ម៉ាម្នាក់ និងតារាបង្ហាញម៉ូតនាង Nang Mwe San បាននិយាយថា នាងនឹងប្ដឹងឧទ្ធរណ៍ប្រឆាំងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាវេជ្ជសាស្ដ្រ ដែលលុបចោលអជ្ញាប័ណ្ណគ្រូពេទ្យរបស់នាង។ ក្រុមប្រឹក្សាវេជ្ជសាស្ដ្រមីយ៉ាន់ម៉ាបានផ្អាកអាជ្ញាប័ណ្ណវេជ្ជសាស្ដ្ររបស់នាងMweSan នៅក្នុងលិខិតមួយផ្ញើទៅនាងតាំងពីថ្ងៃទី០៣មិថុនាឆ្នាំ២០១៩
ដោយបញ្ជាក់ថាមកពីនាងស្លៀកពាក់មិនសមរម្យ។
តារាបង្ហាញម៉ូតនិងជាគ្រូពេទ្យវ័យ២៨ឆ្នាំរូបនេះ បានបង្ហោះនូវរូបថតដែលនាងស្លៀកសម្លៀកបំពាក់តឹងៗ ស្លៀកខោរហែក ហើយសូម្បីសម្លៀកបំពាក់បែបប្រពៃណីក៏មានសិចស៊ីដែរ។ ក្រៅពីនេះនាងក៏បានបង្ហោះនូវរូបភាពស្លៀកឈុតប៊ីគីនីថែមទៀត ដែលធ្វើឲ្យក្រុមប្រឹក្សាវេជ្ជសាស្ដ្រគិតថាជារឿងមិនសមរម្យ ទើបដកហូតអាជ្ញាប័ណ្ណគ្រូពេទ្យរបស់នាងតែម្ដង។ ក្រុមប្រឹក្សាបន្ថែមថានាងបានធ្វើរឿងដែលប្រាសចាកនឹងប្រពៃណីមីយ៉ាន់ម៉ា ទោះបីធ្លាប់សន្យាថាឈប់ធ្វើដូច្នេះ ក្រោយ ពេលមានការព្រមានកាលពីខែមករាក្ដី។
ប៉ុន្ដែសម្រាប់នាង Mwe San នាងមិនអាចទទួលយកសេចក្ដីសម្រេចនេះបានទេ ដូច្នេះនាងនឹងប្ដឹងឧទ្ធរណ៍ប្រឆាំង៕