ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់មនុស្ស 7នាក់រួមជាមួយនឹងត្រាក់ទ័រ ដែលឈូសឆាយដីលិចទឹក

58

កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង បានចូលបង្ក្រាប ចាប់ខ្លួនមនុស្សមួយចំនួន ជាមួយនឹងត្រាក់ទ័រជាច្រើនគ្រឿង បានធ្វើសកម្មភាពឈូសឆាយ ដីលិចទឹកតំបន់ 3។

សង្ឃការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ប្រហែលម៉ោង១០:០០នាទីព្រឹក កម្លាំងជំនាញប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ជុន ថារិទ្ធ ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយអធិការនគរបាលស្រុកកំពង់លែង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្រណូក បានចុះដល់ចំណុចម៉ៅពុល ស្ថិតនៅក្នុងភូមិកង្កែប ឃុំច្រណូក (ជាដីលិចទឹក តំបន់៣) នៅវេលាម៉ោងប្រហែល ១២:៣០នាទី ថ្ងៃខែឆ្នាំដដែលបានធ្វើការបង្ក្រាបបទល្មើសឈូសឆាយដីលិចទឹកតំបន់៣ ជាក់ស្តែងជា លទ្ធផល ឃាត់ខ្លួនបានជនសង្ស័យចំនួន ០៧នាក់មានឈ្មោះដូចខាងក្រោម:
១. វ៉ុន វី ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិធ្លក ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង (មេការ)
២. នុល នីម ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិលិច ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង (មេការ)
៣. ជុំ មុយ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិស្រយ៉ូវ ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ (អ្នកបើកត្រាក់ទ័រ)
៤. ជិន វុទ្ធី ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិស្រយ៉ូវ ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ (អ្នកបើកត្រាក់ទ័រ)
៥. អេង ប៊ុនយីម ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិស្រយ៉ូវ ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ (អ្នកបើកត្រាក់ទ័រ)
៦. ព្រំ សុង ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិស្រយ៉ូវ ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ (អ្នកបើកត្រាក់ទ័រ)
៧. ស៊ុត សីហា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិស្រយ៉ូវ ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ (អ្នកបើកត្រាក់ទ័រ)។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងរក្សាទុក នៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង