ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេដឹកនាំបដិវត្តន៍ពណ៌(Arab Spring)នៃប្រទេសអេហ្សីប​ លោក​ Mohamed Morsi អាយុ​៦៧ឆ្នាំ​ បានស្លាប់ក្នុងបន្ទប់សវនាកា​រ

106

មេដឹកនាំបដិវត្តន៍ពណ៌(Arab Spring)នៃប្រទេសអេហ្សីប​ លោក​ Mohamed Morsi អាយុ​៦៧ឆ្នាំ​ បានស្លាប់ក្នុងបន្ទប់សវនាកា​ររបស់តុលាការអេហ្សុីបក្នុងថ្ងៃទី១៨​ខែមិថុនា២០១៩នេះ។ លោកម៉ូសុីបានជាប់ឆ្នោតជាប្រធានាធិបតីលេីកដំបូងតាមបែបប្រជាធិបតីនៅខែមិថុនាឆ្នាំ២០១២​ និងជាប្រធានគណបក្សMuslim Brotherhood​។ ឡេីងកាន់អំណាចបានតែរយះពេលជិត១ឆ្នាំ​ ត្រូវបានរដ្ឋប្រហារទម្លាក់ពីតំណែងនៅឆ្នាំ២០១៣​ដោយនាយឧត្តមសេនីយ៍​Abdel Fattah el-Sisi ដែលបច្ចុប្បន្នជាប្រធានាធិបតីនៃប្រទេសអេហ្សុីប។ ក្រោយរដ្ឋប្រហារ​ រដ្ឋាភិបាលអេហ្សុីបថ្មីនោះបានដោះលែងអតីតៈប្រធានាធិបតី​Muhammad Hosni El Sayed Mubarak​ ដែលត្រូវបានក្រុមលោកម៉ូសុីធ្វេីបដិវត្តន៍ពណ៌ទម្លាក់និងចាប់ដាក់គុក។ ជាមួយនោះរដ្ឋបាលលោកឧត្តមសេនីយ៍​សុីសុី បានចាប់ខ្លួនសមាជិកគណបក្សMuslim Brotherhood​ រាប់ពាន់នាក់​ ក្នុងនោះមានក្រុមមេដឹកនាំធ្វេីបដិវត្តន៍ពណ៍ចំនួនជាង៨៥០នាក់ត្រូវកាត់ទោសប្រហារជីវិត​និងមួយចំនួនទៀតជាប់គុករយៈពេលវែងនិងព្រមទាំងដាក់គណបក្ស​ Muslim Brotherhood ជាអង្គការភេវរកម្ម។ ក្នុងនោះលោកអតីតៈប្រធានាធិបតីម៉ូសុីក៏ត្រូវមានទោសប្រហារជីវិតដែរ​ ប៉ុន្តែមេដឹកនាំប្រទេសអាលឺម៉ង់លោក​ស្រី Angela Merkel​ ស្នេីសុំរបបឧត្តមសេនីយ៍សុីសុីកំរិតទោសត្រឹមជាប់គុកអស់មួយជីវិតឱយលោកម៉ូសុី! ឥឡូវស្លាប់ក្នុងបន្ទប់សវនាការនៃតុលាការអេហ្សុីបដដែល​!
ជាប់គុកមួយជីវិតតាមសំណេីរបស់លោកស្រីAngela Merkelដែរ​ តែគ្រាន់តែមិនបានស្លាប់ក្នុងគុក​ គឺស្លាប់នៅបន្ទប់សវនាការ!

អត្ថបទដែលជាប់ទាក់ទង