ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រុស្ស៊ីត្រៀមខ្លួន ដើម្បីឆ្លើយតបទៅនឹង រាល់ការវាយប្រហារពី សហរដ្ឋអាមេរិក

69

(ម៉ូស្គូ)៖ រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបទៅនឹងរាល់ការ វាយប្រហារ របស់សហរដ្ឋអាមេរិក ប៉ុន្តែរុស្ស៊ីមិនដាក់ពង្រាយមីស៊ីលរបស់ខ្លួន នៅទីតាំងណាមួយឡើយ រហូតទាល់តែទីក្រុងវ៉ាស៊ីនតោន ធ្វើរឿងបែបនេះមុន។ នេះបើតាមអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ដក ស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០១៩។

ថ្លែងនៅចំពោះមុខសភាជាន់ទាប អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov ក៏បានបញ្ជាក់ដែរថា យោធារុស្ស៊ី កំពុងធ្វើការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីល រយៈចម្ងាយឆ្ងាយ ក្នុងគោលដៅបង្កើនសមត្ថភាព ទប់ទល់នឹងមីស៊ីលអាមេរិក។

អត្ថបទដែលជាប់ទាក់ទង