ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បណ្តាញសង្គមថា បុរសសម្បុរខ្មៅម្នាក់សង្ស័យជា ថៅកែក្លឹបកម្សាន្តលុច្សសារី តែស្នងការនគរបាលស្រាយបំភ្លឺ

79

សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមឆ្លេីយតបទៅនឹងសារព័ត៌មានមួយ ដែលបានចុះផ្សាយនៅថ្ងៃនេះថា “​ ចំណែកបុរសសម្បុរខ្មៅម្នាក់ ដែលបានចាប់ខ្លួនមកពីស្រុកកំរៀង ខេត្តបាត់ដំបង​ ស្នាក់នៅបន្ទប់ជួលនោះ…..បេីជាម្ចាស់ក្លឹប​ ម្តេចមិនឃេីញហំហែងឡេីងកាត់ខ្សែបូពណ៌ក្រហម” ?

នៅថ្ងៃទី១៩មិថុនា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបញ្ជាក់យ៉ាងច្បាស់ជូនមហាជនអោយបានជ្រាបថា​ :

1. បុរសសម្បុរខ្មៅម្នាក់ដែលមានឈ្មោះ​ ហួន​ ទូច​ ភេទប្រុស​ អាយុ៤០ឆ្នាំ​ ជនជាតិខ្មែរ​ ត្រូវបានចាប់ខ្លួន​ នៅសង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ កាលពីថ្ងៃទី១៦​ ខែមិថុនា​ ឆ្នាំ២០១៩​ គគឺជាអង្គរក្សនៅក្លឹបលុច្សសារី។

2. បុរសម្នាក់ទៀតដែលត្រូវបានចាប់ខ្លួននៅភូមិដូង​ ឃុំបឹងរាំង​ ស្រុកកំរៀង​ ខេត្តបាត់ដំបង​ កាលពីថ្ងៃទី១៦​ ខែមិថុនា​ ឆ្នាំ២០១៩​ ដែលមានឈ្មោះ​ ឡេង​ សុខគង់​ ភេទប្រុស​ អាយុ៤៩ឆ្នាំ​ ជនជាតិខ្មែរ​ គឺជាប្រធានសន្តិសុខប្រចាំមជ្ឈមណ្ឌលកំសាន្តរ៉ុក។

សូមបញ្ជាក់បន្ថែមថា​ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដែលមានលោក ឧត្តមសេនីយ៌ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគបាលរាជធានីភ្នំពេញ​ លោកបានខិតខំប្រឹងប្រែងខ្លាំងណាស់ទាំងការដឹកនាំបញ្ជា​ បង្ក្រាបដោយផ្ទាល់​ ក៏ដូចជាបញ្ជាកម្លាំងគ្រប់ផ្នែកដែល ពាក់ព័ន្ធដេីម្បីស្វែងរកចាប់មេខ្លោងមកផ្តន្ទាទោស។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ សូមធ្វេីការសំណូមពរដល់ សារព័ត៌ទាំងឡាយ ដែលមិនទាន់ទទួលបានព័ត៌មានច្បាស់លាស់ គ្រប់ជ្រុងជ្រោង​ និងពិតប្រាកដទេ​ សូមមេត្តាកុំផុស​ ដេីម្បីអោយមហាជនមានការយល់ច្រឡំ​

សូមមេត្តា​ កុំព្រោះតែចង់អោយផេកល្បី​ ដេីម្បីបានLike និង​ Share ច្រេីន​ សុខចិត្តចុះផ្សាយព័ត៌មួយចំនួនទាំងខ្លួនឯង ដឹងថាវាជាព័ត៌មានមិនពិត៕

អត្ថបទដែលជាប់ទាក់ទង