ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញនិងអង្គការjica បង្កើតជាសិក្ខាសាលាពិគ្រោះយោបល់ជុំវិញផែនការមេកែលម្អប្រព័ន្ធលូនិងទឹកសំអុយ នៅក្នុងព្រះរាជធានីភ្នំពេញ

93

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញនិងអង្គការjicaបានបង្កើតជាអង្គសិក្ខាសាលាពិគ្រោះយោបល់ជុំវិញផែនការមេកែលម្អប្រព័ន្ធលូនិងទឹកសំអុយនៅរាជធានីភ្នំពេញដើម្បីប្រមូលនូវមតិយោបល់ធាតុផ្សំនានាលើគម្រោងកែលម្អប្រព័ន្ធលូនិងទឹកសំអុយនេះអោយបានប្រសើរឡើង។

   អង្គសិក្ខាសាលានេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៩នៅសាលារាជធានីភ្នំពេញក្រោមវត្តមានលោកស៊ុយសេរិទ្ធនិងលោកនួនផារ័ត្នអភិបាលរងរាជធានីភ្នំពេញនិងមានការចូលរួមពីលោកSugnano Yuichi ប្រធានតំណាងការិយាល័យចៃកាប្រចាំព្រះរាជាណាចក្រកម្ពុជាព្រមទាំងអាជ្ញាធរសង្កាត់ខណ្ឌមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។

  លោកស៊ុយសេរិទ្ធបានមានប្រសាសន៍ឲ្យដឹងថាអង្គការចែកការគឺជាអង្គការមួយដែលបានជួយរាជធានីភ្នំពេញច្រើនលើការកែលម្អប្រព័ន្ធលូប្រឡាយនៅក្នុងរាជធានីភ្នំពេញក្នុងនោះគម្រោង

កែលម្អប្រព័ន្ធលូជំហានទី១បានធ្វើឡើងពីឆ្នាំ២០០១ដល់ឆ្នាំ២០០៤។ជំហានទី២ចាប់ពីឆ្នាំ២០០៧ដល់ឆ្នាំ២០១០។ជំហានទី៣ចាប់ពីឆ្នាំ២០១២ដល់ឆ្នាំ២០១៥ហើយគម្រោងទាំង៣នេះបានបញ្ចប់ហើយនិងបានបន្តគម្រោងទី៤ទៀតដោយចាប់ផ្តើមអនុវត្តគម្រោងនេះចាប់ពីឆ្នាំ២០១៨ដល់ឆ្នាំ២០២១ហើយគម្រោងនេះដែរបាននឹងកំពុងដាក់លូមេនៅជិតវត្តភ្នំខណ្ឌដូនពេញនិងនៅម្តុំផ្ទះសម្តេចទាបាញ់ក្នុងខណ្ឌទួលគោក។

  លោកបានបញ្ជាក់ផងដែរថាក្រោយឆ្នាំ២០២១ពោលគឺក្រោយពីបញ្ចប់ជំហានទី៤នេះសង្ឃឹមថាតំបន់មួយចំនួនខាងលើនឹងលែងទទួលរងការលិចលង់ដោយទឹកជំនន់ទៀតហើយ។បន្ទាប់មកទៀតចៃការនិងអនុវត្តគម្រោងជំហានទី៥ទៀតនៅតំបន់ព្រលានយន្តហោះភ្នំពេញ។

  លោកស៊ុយសេរិទ្ធបានមានប្រសាសន៍បញ្ជាក់បន្ថែមថាអង្គសិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងបង្ហាញសាធារណជនឲ្បបានឃើញពីផែនការយុទ្ធសាស្ត្រដែលបានពង្រៀងឡើងក្រោយពីសិក្សាយ៉ាងលំអិត។ជាងនេះទៅទៀតអង្គសិក្ខាសិលានេះក៏បានធ្វើឡើងដើម្បីប្រមូលមតិយោបលនិងធាតុផ្សំបញ្ចូលទៅក្នុងគម្រោងដើម្បីយកទៅអនុវត្តអោយបានជោគជ័យផងដែរ។

  លោកបានបញ្ជាក់ផងដែលថាផែនការអភិវឌ្ឍន៍រាជធានីភ្នំពេញរួមមានផែនការ៥ឆ្នាំផែនការ៣ឆ្នាំរំកិលនិងផែនការប្រចាំឆ្នាំ។ដូច្នេះទេយើងត្រូវអនុវត្តផែនការនេះអោយត្រួតស៊ីគ្នាទៅតាមគម្រោងប្លង់គោល២០៣៥។

    លោកនួនផារ័ត្នក្នុងឱកាសនោះបានលើកឡើងថាបើនិយាយពីផែនការរំដោះទឹកលិចលង់នៅភ្នំពេញយើងមិនមែនគិតតែតំបន់នៅភ្នំពេញនោះទេគឺត្រូវនិយាយពីតំបន់ជុំវិញភ្នំពេញ។ប្លង់មេរបស់យើងមាន៣    ទី១ប្លង់មេលើការកែលំអរប្រព័ន្ធលូប្រឡាយទឹកកខ្វក់នៅភ្នំពេញ។ទី២ប្លង់មេលើការកែលំអរចរាចរណ៍និងប្រព័ន្ធដឹកជញ្ជូននិងទី៣ប្លង់មេរាជធានីភ្នំពេញឆ្នាំ២០៣៥ទាំងមូល។លោកបន្តថាអនុវត្តតាមប្លង់មេនេះតំបន់ដែលបានអនុវត្តឃើញថាទទួលបានលទ្ធផលល្អពោលគឺលែងទទួលរងការលិចលង់ទៀត៕

 

អត្ថបទដែលជាប់ទាក់ទង