ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ  កម្ពុជាដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបង្កើនការនាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិ

179

ភ្នំពេញ៖ កិច្ចសន្យាពាណិជ្ជកម្ម ស្តីពីគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញ អង្ករ ក្នុងក្របខ័ណ្ឌឥណទានសម្បទាន ពីសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលដៅ ដើម្បីជួយដល់កសិករធុរជន និងក្រុមហ៊ុននាំចេញអង្ករ ព្រមទាំងរួមចំណែកគាំទ្រ ដល់យុទ្ធសាស្ត្ររបស់រដ្ឋាភិបាល លើការជំរុញការនាំចេញអង្ករ ឲ្យបានយ៉ាងតិច 1 លានតោនក្នុងមួយឆ្នាំ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន អញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាពាណិជ្ជកម្ម ស្តីពីគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញ អង្ករ ក្នុងក្របខ័ណ្ឌឥណទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម និងលោក Chen Xiaojia ប្រធានក្រុមហ៊ុន CITIC Construction Co., Ltd, នាព្រឹកថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

គម្រោងជំរុញផលិតកម្មស្រូវនិងការនាំចេញអង្ករនេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅ ដើម្បីជួយដល់កសិករធុរជននិងក្រុមហ៊ុននាំចេញអង្ករ ព្រមទាំងរួមចំណែកគាំទ្រ ដល់យុទ្ធសាស្ត្ររបស់រដ្ឋាភិបាល លើការជំរុញការនាំចេញអង្ករឲ្យបានយ៉ាងតិច 1 លានតោនក្នុងមួយឆ្នាំ តាមរយៈការសាងសង់ឃ្លាំងស្តុក និងឡសម្ងួត នៅតាមទីតាំងយុទ្ធសាស្ត្រ និងការដាក់ឲ្យអនុវត្តយន្តការយកស្រូវអង្ករ ស្តុកក្នុងឃ្លាំងជាវត្ថុបញ្ចាំ សម្រាប់ខ្ចីប្រាក់ ពីធនាគារឯកជន។ គម្រោងនេះ គឺដើម្បីទប់ស្កាត់កុំឲ្យឈ្មួញទុច្ចរិត អាចឆ្លៀតឱកាសបង្ខូចថ្លៃស្រូវក៏ដូចជា ដើម្បីជួយឲ្យកសិករទុកស្រូវបានយូរ អាចលក់ស្រូវបានតាមថ្លៃសមរម្យ និងមានលទ្ធភាពទទួលបានឥណទាន ពេលត្រូវការចាំបាច់ តាមរយៈការយកស្រូវស្តុកក្នុងឃ្លាំងវត្ថុបញ្ចាំ។ គម្រោងនេះ មិនមានសេវាកិនស្រូវទេ ដើម្បីការពារកុំឲ្យមានការប្រកួតប្រជែង ជាមួយរោងម៉ាស៊ីនកិនស្រូវក្នុងស្រុក។

បន្ទាប់ពីគម្រោងនេះ ដាក់ឲ្យប្រតិបត្តិការ កសិករនិងរោងម៉ាស៊ីនកិនស្រូវ និងឡសម្ងួតឃ្លាំងស្តុក និងទុនបង្វិលបន្ថែម ព្រមទាំងជួយបន្ថយចំណាយថ្លៃ ដើម ចាប់ពីដំណាក់កាលប្រមូលផល ដល់ដំណាក់កាលលក់អង្ករ។ រយៈកិច្ចសន្យាពាណិជ្ជកម្មនេះ ក្រុមហ៊ុន CITIC Construction Co,.Ltd និងក្រុមហ៊ុនហ្រ្គីនត្រេដ នឹងធ្វើការសាងសង់អង្ករចំនួន 12កន្លែង (សមត្ថភាពស្រុកសរុប៨២៧០០០តោន) និងឡសម្ងួតចំនួន 10កន្លែង (សមត្ថភាពសម្ងួតស្រូវ បាន១៣០០០តោន ក្នុងមួយថ្ងៃ) នៅក្នុងខេត្តពោធិ៍សាត់ បាត់ដំបង តាកែវ បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែង កណ្ដាល កំពង់ស្ពឺ និងខេត្តព្រះសីហនុ។

ជាមួយនឹងការអនុវត្តគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ រាជរដ្ឋាភិបាលសង្ឃឹមថា កម្ពុជាដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបង្កើនការនាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិ និងលើកកម្ពស់កេរ្តិ៍ឈ្មោះអង្ករកម្ពុជា ។ ពិធីចុះហត្ថលេខានៅពេលនេះ គឺសបញ្ជាក់ឲ្យឃើញ ពីការយកចិត្តទុកដាក់ខ្ពស់ លើវិស័យកសិកម្ម ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង