ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បន្ដចុះយុទ្ធនាការឃោសនារកសំឡេងគាំទ្រឆ្នោត ពីមហាជន នៅស្រុកត្បូងឃ្មុំ និងពញាក្រែក នៅមូលដ្ឋានជាង៤០០០នាក់

96

ត្បូងឃ្មុំ៖ លោកអូស្មាន ហាស្សាន់ ប្រធានគណៈចលនាសាសនិកឥស្លាម បន្ដចុះយុទ្ធនាការឃោសនារកសំឡេង គាំទ្រ ឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បានបន្តមកដល់ស្រុកពញាក្រែក និង ស្រុកត្បូងឃ្មុំ ដោយមានការចូលរួមពី គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សកម្មជន យុវជនឥស្លាមប្រចាំខេត្ដត្បូងឃ្មុំ លោកគ្រូ អ្នកគ្រូ ចំនួន៤៩០០ នាក់ នៅឃុំចំនួន៣ គឺឃុំពពេល ស្រុកក្រូចឆ្មារ និង ឃុំគរ ព្រមទាំងឃុំរការពប្រាំ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ ។ ពិធីចុះជួបសំណេះសំណាលនេះ បានប្រព្រឹត្ដទៅកាលពីថ្ងៃព្រហស្បតិ៏ ១៥រោច ខែបឋមាសាឍ ឆ្នាំចសំរឹទ្ធិស័កព.ស២៤៦២ ត្រូវនិងថ្ងៃទី១២ កកដ្ដា ឆ្នាំ២០១៨ ។

លោក អូស្មាន ហាសាន់ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសូមកុំជឿតាមការញុះញង់ បំបែកបំបាក់របស់ជនអគតិមួយមួយក្តាប់តូច ដែលមានចេតនាចង់បំផ្លិច បំផ្លាញសន្តិភាព ស្ថិរភាពនៅកម្ពុជា និងសូមអំពាវនាវឱ្យពលរដ្ឋ ទាំងអស់ អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលប្រព្រឹត្តឡើងនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ដើម្បីបន្តបោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន នៅជានាយករដ្ឋមន្រ្តី និងបន្ដជាម្លប់កក់ក្តៅដល់យើងទាំងអស់គ្នាតទៅមុខជាបន្តបន្ទាប់ទៀត ។
លោកបន្តថា៖ មានតែគណបក្ស ប្រជាជនកម្ពុជាមួយគត់ ដែលមានគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវ ពិសេសសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា បានសាងគុណបំណាច់គ្រប់បែបយ៉ាង តាមរយៈបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ព្រមទាំងបានកសាង អភិវឌ្ឍន៍ រួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋ កសាងការពារសន្តិភាព ជូនប្រជាជាតិ។ លោកបន្តថា៖ ដើម្បីយើងបានបន្តរួមរស់ក្រោមម្លប់សន្តិភាព ការអភិវឌ្ឍ គ្រប់វិស័យ និងទទួលបាននូវការផ្តល់សិទ្ធិសេរីភាពក្នុងការប្រតិបត្តិតាមប្រ ពៃណីសាសនា សូមបង ប្អូនបន្តបោះឆ្នោតជូបគណបក្សប្រជាជនកម្ពុជា ។ លោកបានបន្ដថា៖ សេរីភាពដែល យើងទទួលបានជាង ៣០ឆ្នាំមកនេះ គឺមានតែគណ បក្សប្រជាជនកម្ពុជា តែ មួយគត់ ដែលបានអភិវឌ្ឍប្រទេសជាតិពីបាទដៃទទេរ ដោយចាប់ផ្តើមកសាង ស្តារ និងជំរុញការអភិវឌ្ឍឱ្យមានការរីក ចម្រើន មានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ ដោយមិនសន្យាខ្យល់ ដូចអ្នកនយោបាយប្រថុយប្រឋានមួយចំនួននោះឡើយ ។ គណបក្ស ប្រជាជនមាន គោលការណ៍ និងយុទ្ធសាស្រ្តដឹកនាំដ៏ត្រឹមត្រូវប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាច្រើនអាណត្តិ ជាពិសេសក្នុងអាណត្តិទី៥នេះ បានជំរុញ ប្រទេសជាតិឱ្យមានការអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន,ថ្នល់, ផ្សារ ,សាលារៀន ,មន្ទីរពេទ្យ,វត្តអារាម គឺទទួលបានសមិទ្ធផលជាច្រើនកើត ឡើង ជាហូរហែរជាក់ស្តែងផ្ដល់ការអភិវឌ្ឍ លើគ្រប់វិស័យមកដល់ពេលនេះ ៕

អត្ថបទដែលជាប់ទាក់ទង