ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គិភ័យឆេះផ្ទះលក់ហ្គាស នៅសង្កាត់ទួលសង្កែ មកពីផ្សារដែកធ្លាក់កំទេចផ្សារលេីកំប៉ុងតូចបណ្តាលអោយឆេះ

108

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា អគ្គិភ័យឆេះផ្ទះលក់ហ្គាស នៅសង្កាត់ទួលសង្កែត្រូវបានគ្រប់គ្រង​ និងពន្លត់បាន១០០%ហេីយ ដោយមូលហេតុករណីអគ្គីភ័យនេះមកពីផ្សារដែកធ្លាក់កំទេចផ្សារលេីកំប៉ុងតូចបណ្តាលអោយឆេះ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង​១០:៤០នាទី​ នៅចំណុចឃ្លាំងលេខ១២​ ផ្លូវបេតុង​ ក្រុមទី៤​ ភូមិទួលថ្ងាន់​ សង្កាត់​ទួលសង្កែ​ទី២​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​។

ម្ចាស់ផ្ទះឈ្មោះ​ សេង​ ហួត​ ភេទប្រុស​ អាយុ៤២ឆ្នាំ​មុខរបរ​ នគរបាលក្រសួងមហាផ្ទៃ​ ។ មូលហេតុឆេះដោយសារផ្សារដែកទ្រនេីដាក់សំភារះ​ ធ្លាក់កំទេចផ្សារនៅលេីកំប៉ុងហ្គាសតូចៗបណ្តាលអោយឆាបឆេះ​ អស់ផ្ទះចំនួន៤ខ្នងផ្ទះ​ ក្នុងនោះមាន៖​ ១/ផ្ទះវីឡា១ខ្នងផ្ទះឆេះអស់៧០%ទំហំ១៦គុណ២០ម៉ែត្រ​ ២/ឃ្លាំងស្តុកហ្គាសឆេះទាំងស្រុងនៅក្នុងនោះមានហ្គាសដែលស្តុកមួយចំនួនធំ ទំហំ២០គុណ៤០មែត​ ៣/ផ្ទះជួលឆេះអស់២បន្ទប់ទំហំ៣គុណ៤មែត្រ និង​ ៤/ផ្ទះស្តុកសម្ភារផ្ទះបាយឆេះអស់៨០%​ ទំហំ៦គុណ១៥ម៉ែត្រ ដែលនៅក្នុងនោះមានសម្ភារផ្ទះបាយអស់ទាំងស្រុង​ ។

បច្ចុប្បន្នគ្រប់គ្រងបាន១០០%​នៅវេលាម៉ាង១៣និង៣០នាទី ប្រេីប្រាស់រថយន្ត៣៣គ្រឿង ។ ក្នុងករណីខាងលេីនេះពុំមានបង្កអោយមានអ្នករងរបួសឡេីយ៕

អត្ថបទដែលជាប់ទាក់ទង