ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទិវាយោគៈ​ ឬយូហ្កា​អន្តរជាតិ​លើកទី៥​ នៅបរិវេណមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប​ ដើម្បីសុខភាពផ្លូវចិត្ត និងសុខភាពរាងកាយ

88

ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការធ្វើលំហាត់យូហ្កា នឹងធ្វើឲ្យមនុស្សមានអារម្មណ៍ស្ងប់ បំបាត់ភាពឆេវឆាវ និងភាពរឹងរូសទាំងឡាយពីក្នុងខ្លួន ហើយយូហ្កាត្រូវបានមនុស្សជាង១៥០ប្រទេសនៅលើពិភពលោកចាប់អារម្មណ៍ និងអនុវត្តជាប្រចាំ ដើម្បីសុខភាពផ្លូវចិត្ត និងសុខភាពរាងកាយរបស់ពួកគេ​។

ទិវាយោគៈ​ ឬយូហ្កា​អន្តរជាតិ​លេីកទី៥​ (The 5th International Day of yoga) ដែលជាលំហាត់សុខភាពមួយដ៏មានអត្ថប្រយោជន៍ ជួយសង្រួមអារម្មណ៍ ជួសជុលផ្លូវចិត្តនិងផ្លូវកាយដល់មនុស្សគ្របរូប​។ កម្មវិធី​នេះមានអ្នកចូលរួមពីមន្ត្រីរាជាការ​ ភ្ញៀវជាតិ​ និងអន្តរជាតិ​ និងអ្នកពាក់ព័ន្ធ​ សរុបចំនួន​ ៩០០នាក់ នៅថ្ងៃ​អាទិត្យ​ ៦រោច​ ខែជេស្ឋ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ​ត្រូវនឹងថ្ងៃ​ទី២៣​ ខែមិថុនា​ ឆ្នាំ​២០១៩​ លោក​ ពៅ​ ពិសិដ្ឋ​ អភិបាលរង​ នៃគណៈអភិបាលខេត្ត​សៀមរាប​ ​លោកស្រីម៉ានីកា ចេន H.E Ms. Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា​ និង​លោកប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចូលរួមជាគណៈអធិបតី​ ។

លោកអភិបាលរងខេត្ត​ និង​លោករដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​ បានថ្លែងនៅសន្ទរកថាស្វាគមន៍​ និងមានចំណាប់អារម្មណ៍ពីអត្ថប្រយោជន៍​ នៃការរៀបចំទិវាយោគ:អន្តរជាតិ​លេីកទី៥​(The 5th International Day of yoga) និងបានថ្លែងអំណរគុណដល់គណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងទេសចរណ៍កម្ពុជា ដែលបានសហការជាមួយស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា រួមនឹងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍យូហ្កាទ្រង់ទ្រាយធំនៅឆ្នាំនេះ​ នៅខេត្តគោលដៅទេសចរណ៍សំខាន់ៗ​ ចំនួន​ ៤​ របស់កម្ពុជា រួមមាន​ បរិវេណប្រសាទអង្គរវត្តខេត្តសៀមរាប ខេត្ត​ព្រះសីហនុ រាជធានីភ្នំពេញ​ និង​ខេត្ត​បាត់ដំបង​។

លោកបន្ថែមថា “យូហ្កា គឺជាលំហាត់កាយសុខភាព ពោលគឺហាត់សមាធិ សង្រួមផ្លូវចិត្ត ផ្លូវកាយ ដាក់វិន័យខ្លួនឯង បង្កើនភាពហ្មត់ចត់ និងសម្រួលចលនាដង្ហើម សាច់ដុំ ចង្វាក់សរសៃឈាមឱ្យស្រួល ពិសេសបន្ធូនូវភាពតានតឹងក្នុងចិត្ត សម្រាប់ពង្រឹងសុខភាពមនុស្ស”។

ឯកអគ្គរដ្ឋទូតសាធារណ:រដ្ឋឥណ្ឌា លោកស្រី ម៉ានីកា ចេន H.E Ms. Manika Jain​ ថ្លែងថា ការធ្វើលំហាត់យូហ្កា នឹងធ្វើឲ្យមនុស្សមានអារម្មណ៍ស្ងប់ បំបាត់ភាពឆេវឆាវ និងភាពរឹងរូសទាំងឡាយពីក្នុងខ្លួន ហើយយូហ្កាត្រូវបានមនុស្សជាង១៥០ប្រទេសនៅលើពិភពលោកចាប់អារម្មណ៍ និងអនុវត្តជាប្រចាំ ដើម្បីសុខភាពផ្លូវចិត្ត និងសុខភាពរាងកាយរបស់ពួកគេ​។ ជារួម​ គឺលំហាត់យោគៈ​ ឬយូហ្កា​នេះពិតជាមានប្រយោជន៍សម្រាប់សុខភាព ការប្រមូលអារម្មណ៍ដេីម្បីបង្កើតកម្លាំង ។

កម្ពុជាបានរៀបចំធ្វើជាលើកទី៥​ នៅឆ្នាំ២០១៩នេះ នៅក្នុងខេត្តគោលដៅទេសចរណ៍សំខាន់របស់ខ្លួន​ ក្នុងបំណងបង្ហាញពីសក្ដានុពលទេសចរណ៍ផង និងបង្ហាញពីភាពទំនាក់ទំនងអន្តរជាតិល្អជាមួយបណ្តាប្រទេសនៅលើសាកលលោក​ផង​ និងដើម្បីបង្ហាញឲ្យមនុស្សយល់ដឹងអំពីសារ:ប្រយោជន៍នៃការហាត់យោគ: សម្រាប់ឲ្យសុខភាពរឹងមាំ ក៏ដូចជាការផ្សព្វផ្សាយពីវិស័យទេសចរណ៍រវាងកម្ពុជា-ឥណ្ឌាទៅកាន់ទីផ្សារពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង