ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោនាយករដ្ឋមន្រ្តី និងលោកនាយករដ្ឋមន្រ្តីសឹង្ហបុរីជួបគ្នា ដើម្បីដោះស្រាយរឿងនាយករដ្ឋមន្រ្តីសឹង្ហបុរីបានលើកឡើងរឿងអតីតកាលរបស់កម្ពុជា

100

នៅថ្ងៃទី២៣ មិថុនា ២០១៩ បាងកក ប្រទេសថៃ សម្តេចតេជោនាយករដ្ឋមន្រ្តី និងលោកនាយករដ្ឋមន្រ្តីសឹង្ហបុរីជួបគ្នានៅបាងកកដើម្បីដោះស្រាយរឿងនាយករដ្ឋមន្រ្តីសឹង្ហបុរីបានលើកឡើងរឿងអតីតកាលរបស់កម្ពុជាកាលពីចុងខែឧសភា២០១៩។
នៅក្នុងជំនូបរវាងនាយករដ្ឋកមន្រ្តីម្ពុជា និងនាយករដ្ឋមន្រ្តីសឹង្ហបុរីនៅក្នុងទីក្រុងបាងកក ប្រទេសថៃនេះ ថ្នាក់ដឹកនាំទាំងពីរ ពោលគឺសម្តេចតេជោនាយករដ្ឋមន្រ្តី និងលោកលី ស៊ាងឡុង នាយករដ្ឋមន្រ្តីសឹង្ហបុរីបានយល់ឃើញថាជាការយល់សប្តិអាក្រក់មួយភ្លែត ក្នុងទំនាក់ទំនងយើងទាំងពីរ ដែលពីដើមមកប្រទេសយើងទាំងពីរ គឺមានទំនាក់ទំនងគ្នាល្អពីដើមមកហើយ ដូច្នេះហើយយើងគួតែបន្តទំនាក់ទំនងល្អនឹងគ្នាបន្តទៀត។ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាថា បញ្ហាអតីតកាលគឺទទួលស្គាល់ថា មានទស្សនៈខុសគ្នា ម្នាក់យល់ឃើញផ្សេង ម្នាក់ទៀតយល់ឃើញផ្សេង ដូច្នេះហើយគ្មានអ្នកណាអាចទៅកែអតីតកាល ឬទស្សនៈអតីកាលបាននោះទេ ប៉ុន្តែអ្វីដែលសំខាន់យើងទុកអតីតកាលជារបួសចាស់ ហើយមិនត្រូវទៅឆ្កឹះឲ្យឈឺឡើងវិញនោះទេ។សម្តេចតេជោនាយករដ្ឋមន្រ្តី និងលោកនាយករដ្ឋមន្រ្តីសឹង្ហបុរីបានឯកភាពក្នុងការបន្តចាប់ដៃគ្នាឆ្ពោះទៅមុខ ។
ក្នុងជំនូបនេះភាគីទាំងពីក៏បានបង្ហាញការរីករាយជាមួយគ្នា និងបន្តសហប្រតិបត្តិការរួមគ្នាទៅមុខទៀត។
សូមរំលឹកថា ជំនូបនេះក្រោយពេលដែលលោកនាយករដ្ឋមន្ត្រីសឹង្ហបុរី លី ស៊ានឡុង បានបង្ហោះតាមទំព័រ ហ្វេសប៊ុក កាលពីថ្ងៃទី៣១ ខែឧសភាកន្លងទៅ ដោយលើកឡើងថា ពេលដែលគាត់ (ឧត្តមសេនីយ៍ ព្រេម ) ធ្វើជានាយករដ្ឋមន្ត្រី (ថៃ) គាប់ជួននឹងពេលដែលសមាជិក ASEAN (កាលនោះគ្នា យើង៥ប្រទេស) រួមគ្នាប្រឆាំងការឈ្លានពានរបស់វៀតណាមមកលើកម្ពុជា និងប្រឆាំងរដ្ឋាភិបាលកម្ពុជា ដែលបានជំនួសខ្មែរក្រហម”។
ដែលការលើកឡើងនេះបង្ហាញថា កាលនោះសឹង្ហបុរី បានគាំទ្ររបបប្រល័យពូជសាសន៍និងចង់ឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកកម្ពុជាវិញដែរ៕

អត្ថបទដែលជាប់ទាក់ទង