ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទាស់សម្តីរឿងចុចស៊ីផ្លេម៉ូតូ ក្លាយជាហិង្សា របួសបែកក្បាលម្នាក់ ចំណែកជនបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

173

នគរបាលស្រុកកៀនស្វាយ បានឱ្យដឹងថា មានករណី ហិង្សាដោយចេតនាដោយសារ ទាស់សម្តីរឿងចុចស៊ីផ្លេម៉ូតូ ក្លាយជាហិង្សារបួសបែកក្បាលម្នាក់ ចំណែកជនបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។ កើតហេតុនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១៦.៣០នាទីនៅចំណុចភូមិកំពង់ស្វាយ២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនរងគ្រោះ ១នាក់ឈ្មោះអាង សំអាត ភេទប្រុស អាយុ២៧ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកស្វាយឃុំ ឈើទាលស្រុកកៀនស្វាយខេត្តកណ្តាល (របួសចំក្បាលចំហៀង ខាង ឆ្វេងមាន
ប្រវែង២សង់ទីម៉ែត្រដេរ ៥ថ្នេរនៅមណ្ឌលសុខភាពឃុំកំពង់ស្វាយ) ។

ជនសង្ស័យ ១នាក់ ឈ្មោះបឿន ជីវ័ន្តភេទប្រុសអាយុ
២៨ឆ្នាំជនជាតិខ្មែរ មានមុខរបរកសិករ មានទីលំនៅភូមិ កំពង់ស្វាយ២ឃុំកំពង់ស្វាយស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន) ។ វត្តុតាងចាប់យក មានដងម៉ារវេនម៉ាសុីនគោយន្ត១ ដែលជនបង្កយកមកវាយជនរងគ្រោះ។ នៅថ្ងៃឆ្នាំនិងម៉ោងកើតហេតុខាង
លើជនសង្ស័យ បានបើកគោយន្តកន្រៃ្ត ចេញពីចំការស្វាយរបស់ខ្លួនគោលបំណងត្រឡប់មកផ្ទះវិញ ពេលបើកគោយន្តបានប្រហែល៣០០ម៉ែត្រ ជនរងគ្រោះ បានជិះម៉ូតូឌុបមិត្តភក្តិម្នាក់ មកពីក្រោយគោយន្ដ ដោយមានភាព ស្រវឹងស្រា ហើយបានចុចស៊ីផ្លេម៉ូតូ ដាក់ជនសង្ស័យជាច្រើនដង ខណៈនោះជនសង្ស័យបានស្តីឲ្យជនរងគ្រោះ ព្រោះផ្លូវចង្អៀត បន្ទាប់មកជនទាំង២ ក៏បានឈ្លោះប្រកែកគ្នាជាខ្លាំង ពេលនោះជនរងគ្រោះបានស្ទុះមកវ៉ៃជនសង្ស័យ ឃើញដូច្នេះជនសង្ស័យ ក៏បានយកម៉ារវេន ម៉ាសុីនគោយន្ត វាយទៅលើជនរងគ្រោះ បណ្តាលឱ្យបែកក្បាលចេញឈាម រួចជនរងគ្រោះ បានមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរ
បាលរដ្ឋបាលកំពង់ស្វាយ ។ ក្រោយទទួលពាក្យបណ្តឹង សមត្តកិច្ចប៉ុស្តិកំពង់ស្វាយ បានចុះទៅឃាត់ខ្លួនជនសង្ស័យ មកប៉ុស្តិដើម្បីសួរនាំ រួចបញ្ជូនទៅអធិការរដ្ឋាននគរបាល ស្រុកកៀនស្វាយដើម្បីបន្តចាត់ការ ទៅតាមនិតិវិធី ។

អត្ថបទដែលជាប់ទាក់ទង